ជិះម៉ូតូលឿនវ៉ាក់អើ ដួលចូលក្រោមរថយន្តរងរបួសធ្ងន់

0
151

 

 

 

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នវ៉ាក់អើនឹងរថយន្ត ដួលបោកនិងថ្នល់អូសចូលរថយន្តរងរបួសធ្ងន់។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង៤៥នាទីយប់​ស្ថិត​នៅ​តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ទល់មុខប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង​ក្នុង​ភូមិក្បាលដំរី សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។​
រថយន្តម៉ាកហាយឡេនដឺពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AG,6498។ចំណែក​ឯ​ម៉ូតូរងគ្រោះម៉ាក​ហុង​ដា​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FO,9008បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរឺម៉ក់លក់ភេជ្ជះបើកឆ្លងផ្លូវ​ធ្វើ​អោយ​ជនរងគ្រោះខាងលើជាន់ហ្រ្វាងដួលអូស​ជិត១០ម៉ែត្រគាប់​ជួនពេលមានរថយន្តខាងលើបើកចេញពីប្រលានបានបន្តិច​ក៏​ត្រូវ​ម៉ូតូដួលអូសចូលរថយន្តផ្នែកខាងមុខ​។ចំណែកជនរងគ្រោះ ធ្លាក់ពីលើម៉ូតូរមាលចូក្រោមរថយន្ត​តែសំណាងល្អរថយន្តខាងលើ ជាន់ហ្រ្វាងជាប់មិនបង្កគ្រោះថ្នាក់ដល់​អាយុ​ជីវិត​ឡើយ។​បន្ទាប់មកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីរថយន្ត ហើយភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ក្រោយពេលកើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ធ្វើ​ការ​សម្របសម្រួល​ចេញ​លុយ​ឲ្យ​ថ្លៃ​ឈ្នួល​ព្យាបាល​ទៅ​ជន​រងគ្រោះ​ចំនួន១២០ដុល្លារបញ្ចប់រឿង។
បច្ចុប្បន្ននេះ​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here