គួរឲ្យ​អាសូរ​ណាស់​!​ស្ត្រី​ម្នាក់​ត្រូវ​រថយន្តដឹកក្រដាស់កាតុងបើកបុកដាច់ជើងម្ខាងត្រឹមភ្លៅរួចជ្រុលទៅបុកបង្គោលភ្លើង

0
181

 

 

 

 

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកក្រដាស់កាតុង១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបាន រ៉េ​ចង្កូតជ្រុលទៅបុករះ ម៉ូតូរ៉ឺម៉កកង់បី១គ្រឿងដែលកំពុងចតស្ងៀម បង្កការខូចខាតយ៉ាងដំណំ ហើយមិនព្រម ឈប់ស្ងៀមឡើយ បានជ្រុលបន្តទៅបុក ស្ត្រី​ជា​កម្មការិនីរោងចក្រម្នាក់ដែលកំពុងឈរនៅតាមចិញ្ចើមផ្លូវរុញផ្ទប់ ជាមួបង្គោលភ្លើង ១ដើមដែលស្ថិតនៅក្បែរបណ្ដាលឲ្យរងរបួសដាច់ជើងម្ខាងត្រឹមភ្លៅនិងបាក់ដៃឆ្វេងដេកសន្លប់ស្ដូក ស្ដឹង នៅនឹងមុខរថយន្តបង្ក។បន្ទាប់អ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន និងនាំទៅប្រគល់ ឲ្យនគរបាលសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះបានកើតឡើង កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយាន់ដាយពណ៍សពាក់ស្លាកលេខ ភ្នំពេញ3C-5550 ចំណុះ៥តោនដឹកក្រដាសកាតុងក្រុមហ៊ុន ហាតា បើកបរដោយឈ្មោះ ផន សុផល អាយុ៣០ឆ្នាំមុខរបរ រថយន្តស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកនារីរងគ្រោះឈ្មោះ ស៊ន ណយ អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រយីហោ《 ស៊ូមិ》នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិ អណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។រីឯម៉ូតូសណ្ដោងរ៉ឺម៉កដែលត្រូវរថយន្តបុក បណ្ដាលឲ្យរងការខូចខាតដែរនោះ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1CY-0276 អ្នកបើបរមិនស្គាក់ឈ្មោះ ឡើយ។

តាម​ប្រភពពដដែលបានបន្តថា នៅមុនពេលកើតហេតុ រថយន្តបង្កនោះបានបើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឆ្វេងដៃ ហើយបានបុកម៉ូតូសណ្ដោងរ៉ឺម៉កកង់បី១គ្រឿង ដែលម្ចាស់ចតទុកចោលនៅលើចិញ្ចើមផ្លូវបេតុងខាងលើនោះ មុខកន្លែងលក់ចាប់ហ៊ួយ។បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនោះ រងការខូចខាតយ៉ាងដំណំ បន្ទាប់មក រថយន្តបង្ក បានជ្រុលទៅបុកស្ត្រីរងគ្រោះដែលកំពុង ឈរនៅជិតបង្គោលភ្លើង យ៉ាងពេញទំហឹងរុញផ្ទប់ បង្គោលនោះ បណ្ដាលឲ្យនាងរងគ្រោះដាច់ជើងម្ខាងខាងស្តាំត្រឹមភ្លៅ និងបាក់ដៃឆ្វេងព្រមទាំងបាក់បង្គោលនោះ ដែលប្រអប់ត្រង់ ហ្វូនិងកាប៊ីនភ្លើងនៅជាប់នោះជាច្រើនថែមទៀត ទើបរថយន្តនោះឈប់ស្ងៀមហើយអ្នកបើកបរ ត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់ទៅឲ្យនគរបាលប៉ុស្ដិ៍កន្ទោក បញ្ជូមបន្តទៅកាន់ ការិយាល័យនគរបាល ចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចត់ការតាមច្បាប់៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here