ប៉ះ​ម៉ូតូ​បន្តិចបន្តួច​មិន​ឈប់​មើល​បន្ថែម​ល្បឿន​បញ្ច្រាស​ទិស​ជ្រុល​ទៅ​បុក​រះ​ស្លាប់​៣រង​របួស​ធ្ងន់​ជាង​១០នាក់​

0
167

 

 

 
ភ្នំពេញ​៖​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដ៏​គួរឲ្យ​រន្ធត់​ ផ្អើល​ពេញ​ផ្លូវ​ខណៈ​ដែល​បុរស​ម្នាក់​បើក​រថយន្ត​ប៉ះ​ម៉ូតូ​បន្តិចបន្តួច​មិន​ឈប់​មើល​បន្ថែម​ល្បឿន​បញ្ច្រាស​ទិស​ជ្រុល​ទៅ​បុក​រះ​ស្លាប់​៣នូវ​នឹង​កន្លែង​កើត​ហេតុ​និង​ជាង​១០នាក់​ទៀត​រងរបួស​ធ្ងន់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៦:៣០នាទី​ព្រលប់​ថ្ងៃ​ទី​២៧ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការមន​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម៉ារី​ ឆ្លាម​ពណ៌​ទឹក​មាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M 2245ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​រង​របួស​។បន្ទាប់​មក​រថយន្ត​បង្ក​ហេតុ​ខាង​លើ​មិន​បាន​ឈប់​នៅ​និង​កន្លែង​កើត​ហេតុ​ដើម្បី​សម្រប​សម្រួល​គ្នា​ទេ​ បែរ​ជា​បន្ថែម​ល្បឿន​រត់​គេច​ទាំង​បញ្ច្រាស​ទិស​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៣នាក់​នូវ​នឹង​កន្លែង​កើត​ហេតុ​និង​ជាង​១០នាក់​ទៀត​រងរបួស​ធ្ងន់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ទប់​ចិត្ត​មិន​បាន​រត់​ទៅ​វាយប្រហារ​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​សល់​ដង្ហើម​ចង្រិត​ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ឃាត់​មិន​ឲ្យ​វាយ​បន្ត​ទៀតព្រម​ទាំង​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នូវ​អធិការ​ដ្ឋាន​ចំការមន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​​។​
ក្រោយ​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ចំណែក​ឯ​រថយន្ត​រថយន្តបង្ក​ហេតុ​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ក្រុង​ភ្នំពេញ​កំពុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here