ផ្លូវងងឹតជិះម៉ូតូលឿនបុករថយន្តប៊ែនសណ្តោយកន្ទុយរ៉ឺម៉កបើកថយក្រោយ ស្លាប់យ៉ាងអណោចអធមន៍

0
137

 

 

 
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដារឌ្រីមមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តប៊ែន មានសណ្តោងកន្ទុយរ៉ឺម៉កមួយគ្រឿងកំពុងតែបើកថយក្រោយ នឹងដោយសារផ្លូវងងឹតផងនោះ ទើបបុកចំន្ទុយរ៉ឺម៉កពេញទំហឹងបណ្តាលអោយបាក់ក បែក្បាលស្លាប់ភា្លមនៅនឹងកន្លែងតែម្តង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាមកើតនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី ២៧ មិនា ២០១៧នៅតាមផ្លូវបេតុងភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ម៉ុក ផល្លីម អាយុ២៥ មុខរបរកម្មកររោងចក្រ រស់នៅជាប់ភូមិកើតហេតុ ភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម
ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ករម៉ាក Nissan ប្រភេទប៊ែនមានសណ្តោងកន្ទុយរ៉ឺម៉កសំរាប់ដឹកគ្រឿងចក្រ ពាក់ស្លាកលេខភ្នំពេញ3C-2202 ចំណែកម៉ូតូរងគ្រោះម៉ាកហុងដារឌ្រីមសង់សេ១២៥ស៊េរី០១៥ពាក់ស្លាកលេខ1CQ-4395។

តាមសាក្សីកន្លែងកើតហេតុបានឲដឹងថា មុនដំបូងគេឃើញរថយន្តបង្ករខាងលើបើកតាមផ្លូវបេតុងភូមិស្រែរាជ្ជៈ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំនុចកើតរថយន្តបត់ចូលផ្ទះប្រជាពលរដ្ធនៅកន្លែងកើតហេតុដោយឃើញមុខផ្ទះទូលាយស្រួលក្នុងការរ៉ឺយ៉ែថយក្រោយ ដើម្បីបត់ត្រឡប់ក្រោយ ហើយខណៈកំពុងរ៉ឺយ៉ែបានពាក់កន្លែងផ្លូវ ក៏មានម៉ូតូរងគ្រោះជិះមកពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកចំចែងកន្ទុយរ៉ឺម៉កពេញទំហឹង បណ្តាលអោយបោកក្បាលទៅក្រោយបាក់ក និងបែកក្បាលដេកស្លាប់ក្នុងថ្លុកឈាម ភ្លាមនោះអ្នកបើកបរបាត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះទៅធ្វើកំណត់រួចប្រគល់ទៅអោយចរាចរណ៍ក្រុងធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here