​ជន​សង្ស័យ​ម្នាក់​យក​គ្រឿង​អលង្ការ​ក្លែងក្លាយ​ទៅ​បញ្ចាំ​រួច​រត់​គេច​បាន​មួយ​រយៈ​ត្រូវ​នគរបាល​ចាប់​ឃាត់​ខ្លួន​

0
175

 

 

 

 

 
ខេត្ត​កណ្ដាល​៖​ស្ត្រី​ម្នាក់​ទុក​ចិត្ត​នឹង​ស្ត្រី​ម្នាក់​ទៀត​ដែល​ទើប​ស្គាល់​​បាន​២-៣ថ្ងៃ​រក​សុី​មុខ​របរ​ជាមួយ​គ្នា​យក​គ្រឿង​អលង្ការ​ក្លែងក្លាយ​មក​បញ្ចាំ​ដោយ​និយាយ​ថា​មាន​អ្នក​លេង​ល្បែង​នូវ​កាសុីណូ​ត្រូវ​ការ​លុយ​ រួច​រត់​គេច​ខ្លួន​បាត់​ស្រមោល​បាន​មួយ​រយៈ​ត្រូវ​នគរបាល​ក្រុង​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ​ចាប់​ឃាត់​ខ្លួន​យក​មក​ផន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃទី ២៣ខែ មករា ឆ្នាំ ២០១៧នៅចំណុចផ្ទះជួលលេខ៤៩ ផ្លូវ៤៦៦ ក្រុម២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះ ចំនួន ០២នាក់ ៖ ១-ឈ្មោះ កែវ ដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។២-ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ លក់ដូរ ។​ចំណែក​ឯ​ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ចេង ប៊ែ (ហៅ ហេង ពៅ) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។
តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ​និង​ខ្លួន​គឺជាមនុស្ស​ទើបតែស្គាល់គ្នា និងរកស៊ីទទួលបញ្ចាំជាមួយគ្ន ព្រមទាំងស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុខាងលើ ។លុះនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ២០ និង ០០នាទីយប់​ថ្ងៃ​ទី​២៣ខែ​មករាឆ្នាំ​២០១៧ ជនសង្ស័យ​ជារបស់ក្លែងក្លាយ​ដូច​ជា​៖​ ១-គ្រឿងអល័ង្កា( ខ្សែកកាឡៃ) ចំនួន ០៦ខ្សែ។
២-ចិញ្ចៀនកាឡៃ ចំនួន ០១វង់។
៣-ខ្សែជើងកាឡៃ ចំនួន ០១គូ ។
៤-ខ្សែដៃដាំត្បូងពណ៌ស កាឡៃ ចំនួន ០១ខ្សែ ។
៥-ទូរស័ព្ទចល័ត ចំនួន ០១គ្រឿង ។
៦-ថង់ក្រណាត់ពណ៌ក្រហម ចំនួន ០១ ។
៧-កាបូបស្ពាយ ចំនួន ០១ ទៅដាក់បញ្ចាំជាមួយខ្លួន​ដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល អោយយកមកបញ្ចាំក្នុងតម្លៃ ៣,០០០USD ។ពេលនោះ​ខ្លួន​បានទទួលយកខ្សែដៃនោះដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ។ហើយបានប្រគល់ប្រាក់ទៅអោយ​ជនសង្ស័យ​ចំនួន ៣,០០០USD ។ ក្រោយមកនៅប្រមាណជា ០៣ម៉ោង នៅយប់ថ្ងៃដដែល ជនសង្ស័យ ក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែមចំនួន ៣,០០០USD ទៀត​ថែម​ទាំង​និយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែម​ខណៈ​នោះដោយសារតែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានអោយប្រាក់ទៅ​ជនសង្ស័យ​ចំនួន ៣,០០០USD ទៀត ។ លុះព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧​ខ្លួន​មានការសង្ស័យទៅលើខ្សែដៃនោះក៏បានយកទៅអោយគេពិនិត្យទើបដឹងថា ជាខ្សែដៃក្លែងក្លាយ។បន្ទាប់​មក​ខ្លួន​ក៏បានត្រលប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបានប្រមូលសម្ភារៈប្រើប្រាស់ផ្លាស់ប្ដូផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅ ជនសង្ស័យថាពុំធ្លាប់ស្គាល់នោះទេ ។
ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និងស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល​។រហូត​នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។
តាម​ចំលើយ​សារភាព​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅបញ្ចាំបោកយកប្រាក់ពី​ជនរងគ្រោះ​ចំនួន​ ៦,០០០USD ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕​ សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here