ថៅកែស្ថានីយ​​ប្រេង «LIM LONG» ស្លាប់ស្រាប់​​តែ​​​ត្រូវក្រុមគ្រួសារសពចាប់បោកទូរស័ព្ទខ្ទេចសង្ស័យ​មាន​រឿង​ធាតុ​កម្ម​

0
167

 

 

 

 

 

 

រាជធានី​ភ្នំពេញ ៖​​ហេតុការណ៍ដ៏​​ភ្ញាក់ផ្អើល​មួយ នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​យីហោ «​លី​ម ឡុ​ង​»LIMLONG ដោយសារ​តែ​ក្រុមគ្រួសារម្ចាស់ស្ថានីយ៍ប្រេងខាងលើ មិន​ព្រម​សហការ​ណ៍ផ្តល់​ព័ត៌មាន ពាក់ព័ន្ធ​និង​ករណី​ថៅកែខាងលើស្លាប់​នៅ​ក្នុង​ស្ថានីយ​ប្រេងរបស់ខ្លួន ហើយ​ ខណៈ​ដែល​ក្រុម​អ្នក​សារព័ត៌មាន​៣​ទៅ៤ស្ថាប័ន​ទៅថតរូបយកព័ត៌មាន ស្រាប់តែត្រូវប្រឈម​​ជាមួយ​ក្រុមគ្រួសារសពជាង១០នាក់។ក្នុងនោះក៏មានបុរស​​ម្នាក់សង្ស័យ​ជា​សមាជិកគ្រួសារ​អ្នក​​ស្លាប់ និងជាទីប្រឹក្សាអ្នកធំម្នាក់បោកចោល ​និងបាន​ប្រើ​ហិង្សា​ចាប់​ទាញ​ទូរស័ព្ទបោកកម្ទេចចោល និងចាប់ក្របួចកអាវ​ប្រុងវាយលើក្រុមអ្នកសារព័ត៌មាន​សង្ស័យ​ជា​រឿង​ធាតុ​កម្ម​ហើយ​មើល​ទៅ​បាន​ជា​មិន​ចង់​អោយ​សារព័ត៌មាន​ចេញ​ផ្សាយ​។​ហេតុការណ៍​នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
តាម​ប្រភព​ព័ត៌មាន​ពី​​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ បុរសដែលស្លាប់​ខាងលើ​មាន​ឈ្មោះ ឈ្មោះ ហៃ ឈុន ហេង អាយុជាង៥០ឆ្នាំជាថៅកែ ស្ថានីយ៏ប្រេងនោះស្នាក់នៅកន្លែងកើតហេតុខាងលើ។ដោយឡែកបុរសដែលបានដឹកនាំមនុស្ស ១០នាក់ទៀត ក្នុងការប្រើហិង្សា លើក្រុមអ្នកកាសែតនោះមិនត្រូវបានស្គាល់ឈ្មោះទេមានអាយុ​ប្រហែលជាង៥០ឆ្នាំបាន​ខឹងសម្បារ​យ៉ាង​ខ្លាំង ​ពេលឃើញ​អ្នក​​ព័ត៌មាន​នោះ​​ទៅថតហើយនិយាយថាពួកឯងថតគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ។ បុរស​នោះ​ បាន​ចាប់​ទាញ​កាមេរ៉ា​​មិនឱ្យថត និងបាន​​បោក​ចោល​ទៀត ​ដោយ​ពាក្យ​ជេរ​ប្រមាថ និង​គំរាម​ទៀត​ផង ។ មិន​តែ​ប៉ុណ្ណោះ ​បុរស​នេះ​បាន​និយាយ​ទៀត​​ថា «​អត់​ស្គាល់​អញ​ ជា​អ្នក​ណា​ទេ?​» ។ទោះបីជា​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​​ដកថយ ហើយ​ក៏​មិនដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​​របស់​​ជន​រង​​គ្រោះ​​ដែរ​ ​​ក្នុង​នោះគេ​ឃើញ​នៅ​កន្លែង​កើតហេតុ មាន​ខាង​ នគរបាល​បច្ចេកទេស​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ កំពុង​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​​។ចំណែក​ឯ​អ្នកសារព័តមានដែលទទួលអំពើហិង្សានោះម្នាក់ត្រូទទួលរងការចាប់ក្របួចកអាវ និងបោកទូរស័ព្ទ ចោលខ្ទេចខ្ទីរនោះឈ្មោះ តាំង ចាន់តូ អាយុជាង៣០ឆ្នាំ ហើយលោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរ បាល ចោមចៅឲ្យជួយរកយុត្តិធម៌ហើយក៏បានទាមទារសំណងជម្ងឺចិត្តចំនួន២០០០ដុល្លារអាមេរិក។ចំណែក ឯភ្នាក់ងារ ភ្នាក់ងារសារព័ត៌មានfreshnews បានសុំមិនឲ្យបញ្ចេញឈ្មោះរបស់លោកឡើយ លោកក៏ត្រូវ បានក្រុមគ្រួសាររបស់សពតាមរករឿងចាប់ក្របួចកអាវប្រុងវាយ និងដណ្ដើមយកទូរស័ព្ទពីដៃដែរ ប៉ុន្តែអ្នក សារព័ត៌មានរូបនោះមិនព្រមឲ្យឲ្យជាដាច់ខាត។ដោយឡែកភ្នាក់ងារស្ថានីយ៏ទូរទស្សន៏ប៉ុស្ដិ៍លេខ៨ CTV8 ក៏ត្រូវពួកនោះចាប់ដកយកទូរស័ព្ទលុបរូបភាពចោលដែរ។​ករណី​នេះ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឡើយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here