ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ប្រញាប់​ក្នុង​ផ្លូវ​ចង្អៀត​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រង​របួស​ធ្ងន់​មួយ​

0
152

 

 

 

 
ខេត្តកណ្ដាល​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​រួម​ជាមួយ​នារី​ម្នាក់​ទៀត​ធ្វើ​ដំណើរ​យ៉ាង​លឿន​ដូច​ហោះ​ប្រញាប់​ក្នុង​ផ្លូវ​ចង្អៀត​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​នឹង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៣:១៥នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៣១ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៨​ចំណុចភូមិ ព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
អ្នក​បើកបរ​ម៉ូតូបង្កហេតុ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នួន សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ​ស្នាក់នៅភូមិបទសន្រ្ទា ឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង (ស្លាប់)​និង​អ្នក​រួមដំណើរម្នាក់​ទៀត​ឈ្មោះ នី ភេទស្រី អាយុ​២៨ឆ្នាំនៅខេត្តកំពង់ធំ (រងរបួសធ្ងន់)។ដោយ ម៉ូតូម៉ាក Smash V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FB. 4784។​ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ដោយ​បើក​បរ​រថយន្ត​ម៉ាក​ហុី​យ៉ាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D6071។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​រួម​ជាមួយ​នឹង​នារី​ម្នាក់​ជិះ​ម៉ូតូ​ពី​ក្រោយ​យ៉ាង​លឿន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៨ក្នុងទិសដៅពី​កើត​ទៅ​លិច​ស្ថានភាព​ផ្លូវ​ចង្អៀត​វ៉ា​ចុះ​វ៉ា​ឡើង​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយ​ធ្វើ​ដំណើរ​ស្របទិសគ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​នៅ​ក្នុង​ថ្លុក​ឈាម​នឹង​កន្លែង​កើត​ហេតុ​។ចំណែក​ឯ​បើកបរ​រថយន្ត​ឃើញ​សភាព​បែប​ដូច្នោះ​ក៏​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​ប៉ុណ្ណោះ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រម​ទាំង​ស្វែងរក​សាច់ញាតិ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។ដោយ​ឡែក​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​នគរបាល​ស្រុក​ ខ្សាច់កណ្ដាល​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here