ប្រមូល​ជនអនាថា ​និង​ស្ត្រី​រកស៊ី​ផ្លូវភេទ ចំនួន​១៨​នាក់​ ​នៅប្លុកតាន់ប៉ា ខណ្ឌដូនពេញ

0
250

ភ្នំពេញ ៖ អាជ្ញាធរមានសមត្ត្ថកិច្ចខណ្ឌ ដូនពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅប្លុកតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ និងតាមសួនច្បារមាត់ទន្លេ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានចុះប្រមូលក្មេងអនាថា និងស្រីរកស៊ីផ្លូវភេទ បាន១៨ នាក់ ដើម្បីរក្សាបានសណ្តាប់ធ្នាប់ និងរបៀបរាបរយ ព្រមទាំងសន្តិសុខនៅក្នុងខណ្ឌដូនពេញទាំងមូលឲ្យបានល្អ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះប្រមូលជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទទាំងនេះ គឺយើងប្រមូលបានមនុស្សសរុបចំនួន១៨នាក់ ក្នុងនោះមានក្មេងប្រុសអាយុក្រោម១៨ឆ្នាំចំនួន៣នាក់ មនុស្សប្រុសចំនួន៦នាក់ និងស្ត្រីចំនួន៩នាក់ រួចបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានីដើម្បីធ្វើការអប់រំ ៕ អូន ធួក

%e1%9e%85%e1%9e%b6%e1%9e%94%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8

 

LEAVE A REPLY

Please enter your comment!
Please enter your name here