យាយៗ អផ្សុកនាំគ្នាលេងបៀតង ទើសភ្នែកអ្នកជិតខាងប្តឹងប៉ូលិសទៅបង្រ្កាប

0
140

ភ្នំពេញ៖ យាយៗនិយមលេងបៀតង ៤ នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនបន្ទាប់ពីមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ពីការ​បើកលេងល្បែងស៊ីសងខុសច្បាប់ កាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៦ជ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម្ចាស់ផ្ទះឈ្មោះ ជា ង៉ា អាយុ ៦៥ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៦ជ ផ្លូវរថភ្លើងភូមិចុងថ្នល់ខាលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២ឈ្មោះ ម៉ៅ ឯម អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៣ឈ្មោះ សុខ ភា អាយុ ៦០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិចុងថ្នល់ខាលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ទី៤ឈ្មោះ បូ ទូច អាយុ ៣២ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោយឃាត់ខ្លួន  យាយៗទាំង៤នាក់ត្រូវបាននាំខ្លួនទៅអប់រំនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here