បុរសផ្សេងច្រឡំទូរស័ព្ទចូលប្រពន្ធ ប្តីប្រចណ្ឌវាយប្រពន្ធ ប៉ោងមុខជាំភ្នែក

0
146

ភ្នំពេញ ៖ ព្រោះតែប្រុសផ្សេងច្រឡំលេខទូរស័ព្ទចូលទូរសព័្ទប្រពន្ធ ធ្វើឲ្យប្តីប្រចណ្ឌវាយប្រពន្ធប៉ោងមុខ ជាំភ្នែក បន្ទាប់ពីលោកប្តីផឹកស្រវឹង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នៅបន្ទប់ផ្ទះជួល  ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីខាងលើមានឈ្មោះ ហោ ខន អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។ ចំណែកលោកប្តី សង្ស័យខ្លាចាប់ជាតិ មានឈ្មោះ លឹម សុីម អាយុ៣៤ឆ្នាំ មុខរបររត់មូ៉តូឌុប មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ មានស្រុកកំណើតភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកកំពត ខេត្តកំពត ។ក្រោយកើតហេតុស្រី្ររងគ្រោះរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយដោះស្រាយតាម ច្បាប់ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here