បុរស​កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពី​លើ​អន្ទា​ជាន់​ទី​៤បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​

0
355

 

 

 

 
ភ្នំពេញ​៖បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​កម្មករ​សំណង់​ធ្វើ​ការ​ក្នុង​ការ​ដ្ឋាន​មួយ​កន្លែង​ធ្លាក់​ពី​លើ​អន្ទា​ជាន់​ទី​៤បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ខណៈ​ដែល​ជន​រង​គ្រោះ​ឈរ​​រង​ចាំ​ទទួល​ដែក​ពី​តៅ​យោង​ស្ទូច​មក​ដាក់​សំរាប់​កសាង​អាគារ​ប៉ះ​អន្ទា​ធ្លាក់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​៧:១០នាទី​ព្រឹក​ថ្ងៃ​ទី​៧ខែ​មេសា​ឆ្នាំ​២០១៧ស្ថិត​នៅ​ភូមិ​ព្រែក​ជាង​ព្រំ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ​។
សាក​សពជន​រងគ្រោះ​ត្រូវ​បានគេស្គាល់​ឈ្មោះផលសុភាន់ភេទប្រុសអាយុ៣១ឆ្នាំ​មុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានកន្លែងកើហេតុ។ស្រុកកំណើតស្រុកកញ្ជាជខេត្តព្រៃវែង។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​តែង​តែ​ធ្វើ​ការ​សំណង់​នៅ​ក្នុង​ការ​ដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ​។លុះ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ជន​រងគ្រោះ​មក​ធ្វើការ​ដូច​សព្វ​ដង​ រួច​ឡើង​ទៅ​ជាន់​លើ​ទី​៤ដើម្បី​ចាំ​ទទួល​ដែក​ពី​តៅ​យោង​ស្ទូច​មក​ដាក់​សំរាប់​កសាង​អាគារ​បន្ត​ទៀត​។ប៉ុន្ដែ​ពេល​ជន​រងគ្រោះ​ឈរ​ចាំ​ទទួល​នោះ​ ដៃម្ខាងកាន់អន្​ដៃ​ម្ខាង​ទៀត​កាន់​ដែកទាញ​ពី​តៅយោង​តែ​សំណាង​អាក្រក់​ដែក​ដែល​ស្ទូច​ឡើង​មក​បុកចុងអន្ទាបណ្ដាល​អោយរបើកឡើងលើជនរងគ្រោះរបូតដៃធ្លាក់មកជាន់ក្រោមបែកក្បាលបណ្តាលអោយស្លាប់ៗ​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើតហេតុ​អ្នក​ធ្វើ​ការ​សំណង់​ជា​មួយ​នាំ​គ្នា​រត់​ចុះ​មក​មើល​តែ​អកុសល​ជន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។បន្ទាប់​មក​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍​អោយ​អោយ​មក​កន្លែង​កើត​ហេតុ​ ហើយ​ក៏​បន្ត​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​។
តាមប្រភព​ពត៌មាន​ពី​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​សាក​សព​ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​ធ្លាក់​ពី​លើ​អន្ទា​មែន​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here