បុរសអ្នករត់ឌុបម្នាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់​ដោយ​សុវត្ថិភាព​

0
152

 

 

 

 

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានចោរប្លន់ប្រដាប់អាវុធខ្លីនិងកាំបិត៤នាក់ ធ្វើសកម្មភាពភ្ជង់គំរាម បាញ់និងចាក់សម្លាប់ប្លន់យកម៉ូតូ ១គ្រឿងគេចខ្លួនបាត់ស្រមោល ហើយរយៈពេលជាង៥ម៉ោងក្រោយមក ទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏ស្រាវជ្រាវ រកមុខសញ្ញាក្រុមចោរប្លន់ខាងលើ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវ លំស្ថិតនៅក្បែរវត្តគោកបញ្ជាន់ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលជាជនរងគ្រោះខាងលើឈ្មោះ ម៉ែន ចន្ធូអាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់និងរត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង។បាត់បង់ម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FG-1712 រួមជាមួយកាបូបដែលមានលុយ១០០ដុល្លារ ,អត្តសញ្ញាណប័ណ្ណ១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹកផងដែរ។

តានប្រភព​ព៌ត៌​ពី​ជនរងគ្រោះ​បានរៀបរាប់ប្រាប់នគរបាលថា នៅមុនពេលកើតហេតុខ្លួនបានដឹកម៉ូយម្នាក់ ចេញពីផ្លូវទ្រុងមាន់ ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ភូមិថ្មគោល សង្កាត់ចោមចៅ ក្នុងតម្លៃ៨០០០រៀល ដោយខណៈនោះខ្លួនមិនបានដឹងថា ជននោះគឺជាចោរនោះឡើយ។លុះពេលទៅដល់ ពាក់កណ្ដាលផ្លូវជនសង្ស័យម្នាក់នោះ បានឲ្យឈប់ទិញភេសជ្ជៈបាកាស១កំប៉ុងម្នាក់ផឹក រួចទើបជិះម៉ូតូបន្ត ដំណើរទៅមុខទៀត។ពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើជាជ្រុះមួក និងបានឲ្យ ខ្លួនឈប់ម៉ូតូដើម្បីចុះទៅរើសមួក ហើយគ្រាន់តែឈប់បានបន្តិចប៉ុណ្ណោះ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ទៀតជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់១គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៅដល់ទាញកាំ ភ្លើងខ្លីនិងកាំបិតភ្ជង់គំរាមបាញ់សម្លាប់ ប្លន់យកម៉ូតូ១គ្រឿងខាងលើ ព្រមទាំងលូកយកកាបូបលុយ និងទូរ ស័ព្ទដៃ១គ្រឿងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

បច្ចុប្បន្ននេះ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​នគរ​បាល​ស្វែង​រក​ចាប់​មុខ​សញ្ញា​យក​មក​ផន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here