បុរស​ម្នាក់​ត្រូវ​ជន​សង្ស័យ​វាយ​ហើម​មុខ​បែក​មាត់​

0
136

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសប៉ោងមុខបែកចិញ្ចើមយ៉ាងដំណំ ដោយសារតែតយុវជនម្នាក់ដាល់ចំកណ្ដាល មុខជាច្រើនដៃនៅក្នុងពេលមានទំនាស់គ្នាបន្តិចបន្តតួចប៉ុណ្ណោះ បន្ទាប់មកជនរងគ្រោះខាងលើ បានធ្វើ ដំណើរទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ សុំឲ្យជួយអន្តរាគមន៏ហើយកម្លាំងនគរបាល ក៏បានចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យ ខណៈពេលកំពុងអង្គុយផឹកស៊ី នាំទៅសាកសួរនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើនោះឈ្មោះ ឆៀក ទឺ អាយុ២៩ឆ្នាំមុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិត្បែង ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនបង្ក ដៃដល់ឈ្មោះ ឌុម ឌឿនអាយុ២៣ឆ្នាំស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នាក្នុងភូមិព្រៃព្រីខាងត្បូង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃស្រាំង ឃុំពាមរក៏ ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបាន នៅមុនពេលកើតហេតុបុរសរងគ្រោះ និងជនសង្ស័យបានផឹកស៊ីដូចគ្មា ប៉ុន្តែនៅគ្រែ ផ្សេងពីគ្នា មិនមែនផឹកជាមួយគ្នានោះឡើយ លុះក្រោយមកមានស្រ្តីម្នាក់ដែលត្រូវជាបងថ្លៃស្រី របស់ជនរង គ្រោះបានទៅសុំបារីជនសង្ស័យជក់ ខណលនោះជនសង្ស័យបាននិយាយថា មិនឲ្យទេម៉េចមិនទៅសុំពី អាមួយនោះទៅ(និយាយសម្ដៅទៅជនរងគ្រោះ)។ពេលនោះដោយសារតែខ្លួនមានអាយុច្រើនជាងជនរង គ្រោះបាននិយាយទៅកាន់ជនដៃដល់ថា ប្អូនឯងហៅនរណាថាអាមួយនោះ ប្អូនឯងនិយាយឲ្យសមរម្យបន្តិច ទៅ ភ្លាមៗនោះស្រាប់តែជនសង្ស័យស្ទុះទៅដាល់ចំផ្ទៃមុខជនរងគ្រោះជាច្រើនដៃ បណ្ដាលឲ្យរងរបួសប៉ោង មុខ។បន្ទាប់មកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅ ហើយនគរបាលបានចុះទៅ ធ្វើការចាប់ខ្លួនជនដៃដល់នោះ នាំទៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here