ឃាត់ខ្លួនជនសង្ស័យ៣នាក់ពក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

0
156

 

 

 

 

 
ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀនកាលពី​ម៉ោង១១:១០នាទីថ្ងៃត្រង់​ថ្ងៃទី១៩​ខែ​មេសាឆ្នាំ​២០១៧នៅចំណុចប្លុកតាន់ប៉ាជាន់ទី១ផ្លូវលេខ៤៩ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ជនសង្សយ័ត្រូវឃាត់ខ្លនទី១ឈ្មោះ ពិន រតនះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១៣ ផ្លូវលេខ៥១ សង្កាតើផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ទី២ឈ្មោះ​ វ៉ែន ភីរុន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន) ទី៣ឈ្មោះ លឹម ភា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ម្នាក់​បានប្រាប់ថាវត្ថុតាងដែលដកហូតមានក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន១៥កញ្ចប់(១២កញ្ចប់តូចនឹង៣កញ្ចប់ធំ.ដុំម្ស៉ៅពណ៌ប្រផេះចំនួន៣កញ្ចប់តូច ចាប់យកពីឈ្មោះពិន រតនះនឹងឈ្មោះ វ៉ែន ភីរុន)ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច(ចាប់យកពីឈ្មោះ លឹម ភា )ទូរសព្ទ័ដៃចំនួន៤គ្រឿង(ខូចមួយ)លុយចំនួន១០៤០០រៀលដបមានចុះគំរបដាក់ទុយយោចំនួនមួយថង់ផ្លាស់ស្ទីកមួយចំនួនកាបូបដៃពណ៌ឈាមជ្រូកចំនួនមួយ។
បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌដូនពេញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here