ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ត្រូវ​កម្លាំង​អាវុធហត្ថខណ្ឌដូនពេញ​ឃាត់​ខ្លួន​

0
152

 

 

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ត្រូវ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំង ការិយ៉ាល័យគ្រឿងញៀនក្រុងបានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយកន្លែង​នៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប ជាលទ្ធផល ឃាត់ខ្លួនមនុស្ស១នាក់ក្នុងនោះដកហូតគ្រឿងញៀនចំនួន៨៨កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាល​ពី​វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះសិន ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិន​ពិត​ប្រាកដ​ស្នាក់នៅមិនពិតបាកដ ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថខណ្ឌដូនពេញម្នាក់​បាន​អោយ​ដឹង​ថា​ ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​ខណ្ឌ​សហការ ការិយ៉ាល័យគ្រឿងញៀនក្រុង និងដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន១នាក់និងវត្ថុតាងថ្នាំញៀនចំនួន៨៨កញ្ចប់តូច,រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។

បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការតាមនិតិវិធី៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here