ស្រវឹងស្រាបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត​យ៉ាង​ដំណំ​

0
126

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដវីស្តូមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច ហើយបានអួតខ្លួនថាជាអ្នកនាំកម្មវិធីconcertស្រាបៀរកម្ពុជាតាមបណ្ដាខេត្តនិងស្គាល់តារ៉ាល្បីៗជាច្រើន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្តុបទួលទំពូង តាមបណ្ដោយមហាវិថីម៉ៅសុីទង់កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក វីស្តូរ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ-2Q-2894 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសុីទង់ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចភ្លើងស្តុបមិនបន្ថយល្បឿនក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរថយន្ដបែកកង់និងដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចចំណែករបាំងថ្មខូចខាតបន្តិចបន្ទួច។
តាមសម្ដីរបស់បុរសដែលជាអ្នកបើករថយន្ដបាននិយាយទាំងសភាពស្រវឹងស្រាថា រូបគាត់ទើបតែចេញមកពីផឹកសុីជាមួយមិត្តភ័ក្រនៅម្ដុំបឹងត្របែកហើយពេលចប់ក៏បើករថយន្ដត្រឡប់ទៅផ្ទះនៅម្ដុំសំណង់១២ តែពេលមកកន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់តែម្ដង។ ប្រភពដដែលបានបន្តថា រូបគាត់គឺជាអ្នកដឹកនាំកម្មវិធីconcertស្រាបៀរកម្ពុជាតាមបណ្ដាខេត្តនិងស្គាល់តារ៉ាល្បីៗជាច្រើនបើកចង់ទាក់ទងគឺទាក់ទងទៅចុះ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយឃាត់អ្នកបើករថយន្ដបង្កនិងបានទំនាក់ទំនងទៅជំកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ករួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់៕សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here