ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួល​ចាប់​ឃាត់​ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​

0
150

 

 

 

 

 
ខេត្តកណ្ដាល​៖​ កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួល​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២០​ខែ​មេសាឆ្នាំ​២០១៧វេលាម៉ោង១៦:៣០នាទី។​ស្ថិត​នៅ​ចំណុចលើផ្លូវជាតិលេខ៤ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ លុយ សាភណ្ឌ័ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតស្នាក់ នៅផ្ទះជួលភូមិ តាសេកសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់តូច។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួល​ម្នាក់​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើទើបកម្លាំងផ្នែកជំនាញស្រុកចុះទៅបង្ក្រាបចាប់បានមុខសញ្ញាសង្ស័យ ០១នាក់។ហើយត្រួតពិនិត្យរកឃើញម្សៅពណ៌​សថ្លាសង្ស័យថាសារធាតុញៀនចំនួន១០កញ្ចាប់តូច។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើបានឆ្លើយថា ចំពោះថ្នាំញៀនខ្លួនលក់នោះបានមកពីឈ្មោះ(មិនស្គាល់)នៅផ្ទះជួលភូមិតាសេក ខណ្ឌ័ពោធិជ័យភ្នំពេញ(ក្នុងតម្លៃ១កញ្ចប់១០$)។
បច្ចប្បន្នជនសង្ស័យឃាត់ខ្លួនជា​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្តតាមនិតិវិធី៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here