ស្ដី​ដណ្ដឹង​កូន​ស្រី​គេ​មិន​បាន​ យប់​ឡើង​កាប់​ឪពុក​ស្លាប់​ម្ដាយ​រងរបួស​ធ្ងន់​ ចំណែក​ឯខ្លួន​ឯង​ត្រូវ​ប្រជាពលរដ្ឋ​សម្លាប់​វិញ​

0
154

 

 

 

 

 

 

 

 
ខេត្តកណ្ដាល​៖​ ឃាតករ​ម្នាក់​ខឹង​ឪពុក​ម្ដាយ​ខាង​ស្រី​មិន​ព្រម​លើក​កូន​ឲ្យ​ យប់​ឡើង​យក​ដាវ​សាម៉ូរ៉ៃ​ទៅ​កាប់​មិន​ញញើត​ដៃ​បណ្ដាល​អោយ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​នឹង​រង​របួស​ធ្ងន់​ម្នាក់​ទៀត​ ចំណែក​ឯ​ខ្លួន​ឯង​ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​សម្លាប់​វិញ​។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០២រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ខែ​មេសា​ឆ្នាំ​៣០១៧​ស្ថិត​នៅ​ភូមិ​រកា​ឃុំ​រកា​ស្រុក​កណ្ដាល​ស្ទឹង​។
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​កាប់​សម្លាប់​បុរសម្នាក់លួចស្រលាញ់នារីម្នាក់​ ហើយបានអោយឳពុកម្តាយខ្លួនចូលស្តីដណ្តឹងនារីនោះតែឳពុកម្តាយខាងស្រីមិនព្រមលើកកូនអោយទើបកើតជាកំហឹងដុតរោលពេញខ្លួនរហូតឈាន់ទៅដល់ការគំគួនលីដាវសាំម៉ូរ៉ៃមកកាប់ឳពុកម្តាយនារីរង​គ្រោះ​ ព្រោះខឹងស្តីកូនស្រីមិនបាន​ បណ្តាលអោយបុរសជាឳពុកស្លាប់យ៉ាងអានោចអាធម៍និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់​។​ បន្ទាប់មកជនដៃដល់ក៏ព្យាយាមរត់គេចខ្លួន​(​ តែដោយសារពាក្យចាស់បានពោលថាកម្មពារសងដោយកម្ម)​ ត្រូវបងប្អូនប្រជាពលរដ្ឋចាប់បានព្រួតវាយបណ្តាលអោយស្លាប់វិញ។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​តាម​ដាន​ស្រាវជ្រាវ​សាក​សួរ​ព័ត៌មាន​លម្អិត​ជុំវិញ​ហេតុការណ៍​នេះ​។ចំណែក​ឯ​សាកសព​ជនរងគ្រោះ​និង​ឃាតក​សម្លាប់​មនុស្ស​ត្រូវ​កម្លាំង​នគរបាល​កំពុង​ដុតដៃដុតជើង​ធ្វើ​កោសល្យវិច័យ​ ៕សារ៉េត​

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here