រថយន្តកាម៉ា​រីបាឡែនដឹក​ឈើ​បើកកៀរម៉ូតូបណ្ដាលឲ្យរបួសរួចអ្នកបើកបរចុះរត់គេចខ្លួនបាត់​ស្រមោល​

0
147

 

 

 

 

ភ្នំពេញ៖ រថយន្តម៉ាកកាមរី​បាឡែន​១គ្រឿង បានដឹកឈើប្រណិតជាច្រើនកំណាត់​ដើម្បី​លោត​ឆាត​បានបើកបោះពួយក្នុងល្បឿនលឿនជ្រុលទៅកៀរម៉ូតូ១គ្រឿង បណ្ដាលឲ្យដួលហើយអ្នកជិះម៉ូតូរងរបួសស្រាល ។​ អ្នកបើករថយន្ត​ឃើញ​សភាព​មិន​ស្រួល​បានចុះរត់គេចខ្លួនបាត់ស្រមោលហើយបុរសអ្នកជិះម៉ូតូដោយសារប្រញាប់ទៅធ្វើការ ក៏បានលើកម៉ូតូជិះបន្តដំណើរទៅមុខបាត់។បន្ទាប់មកនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅយករថយន្តនោះប្រគល់ទៅឲ្យខាងរដ្ឋបាលព្រៃឈើយកទៅរក្សាទុក។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិថ្នល់បំបែកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កហេតុម៉ាកការីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម2A.0324 អ្នកបើកបរបានរត់គេចខ្លួនបាត់ ហើយរថយន្តនោះបានដឹកឈើពេញនៅក្នុងនោះ ដែលសុទ្ធតែឈើប្រណិតទាំងអស់។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កនោះបានបើកបរធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយ​ខណៈ​ដែល​ធ្វើ​ដំណើរ​ស្របទិសគ្នា បណ្ដាលឲ្យម៉ូតូដួល។ប៉ុន្តែសំណាងល្អអ្នកជិះម៉ូតូគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ចំណែកអ្នកបើកបររថយន្តបាបចុះរត់គេចខ្លួនបាត់ស្រមោល ។​ដោយ​ឡែក​អ្នកជិះម៉ូតូប្រញាប់ទៅធ្វើការក៏បានលើកម៉ូតូជិះបន្តដំណើរទៅមុខទៀតបាត់។បន្ទាប់មកនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅយករថយន្ត​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅ​ព្រម​ទាំង​ទំនាក់ទំនង​រដ្ឋ​បាល​ព្រៃ​ឈើ​មក​ទទួល​ យក​ទៅចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here