នារី​វ័យ​ក្មេង​អាយុ​១៧ឆ្នាំ​ម្នាក់​ត្រូវ​ឃាតក​សម្លាប់​បំបិទ​មាត់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​អស់​

0
620

 

 

 

 

 

 

 
ភ្នំពេញ​៖​នារី​វ័យ​ក្មេង​អាយុ​១៧ឆ្នាំ​ម្នាក់​ម្តាយ​ឪពុក​អោយ​ចាំ​ផ្ទះ​មើល​កាល​ខុស​ត្រូវ​ ខណៈ​ដែល​ពួកគាត់​ទៅ​សាច់​គោ​នៅ​ឯ​ផ្សារ​ត្រូវ​ឃាត​ក​សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​អស់​ ហើយ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៨:២០នាទី​ល្ងាច​ថ្ងៃ​ទី​២៥ខែ​មេសា​ឆ្នាំ​២០១៧​ស្ថិត​នៅ​រោងស្នាក់នៅក្នុងដីឡូត៍​សំរាប់ដាក់គោ ផ្លូវទន្លេសាប ក្រុមទី៦ភូមិដើមគរសង្កាត់ជ្រោយចង្វាខណ្ជ្រោយចង្វា។
សាកសពនារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ម៉ានស្រីមុំភេទស្រីអាយុ ១៧ ឆ្នាំមុខរបរ សិស្ស ទីលំនៅភូមិរួងទី៣ឃុំព្រែកតារួងស្រុកកោះសូទិនខេត្តកំពង់ចាមស្នាក់នៅរោងកើតហេតុខាងលើ។
តាម​ប្រភព​ព័ត៌មាន​ពី​ម្ដាយ​របស់​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​នៅថ្ងៃទី ២៥​ ខែ​មេសាឆ្នាំ​២០១៧វេលាម៉ោង០៧:០០នាទីព្រឹក​ ប្ដី​និង​ខ្លួន​បានចេញទៅលក់សាច់គោ ទុកអោយជនរងគ្រោះនៅចាំរោងស្នាក់នៅតែម្នាក់ឯង។​លុះដល់ម៉ោង១២:០០នាទីថ្ងៃត្រង់​ខែ​ឆ្នាំ​ដដែរ​ ប្ដី​របស់​ខ្លួន​បានទូរស័ព្ទ​ទៅ​ជនរង​គ្រោះ​អោយចាំទទួលយកលុយពីឈ្មោះ​យឿនថ្លៃគោចំនួន១៩០០០០០រៀល។​ បន្ទាប់​មក​ប្ដី​របស់​គាត់​ក៏បិតទូរសព្ទ័វិញទៅ​ រហូត​ដល់ម៉ោងកើតហេតុខាងលើ ខ្លួន​និង​ប្ដី​បានទូរស័ព្ទ​ទៅ​ជនរងគ្រោះ ជាច្រើនដងតែគ្មានលើក​ ដោយមានការសង្ស័យក៏នាំគ្នាត្រឡប់មករោងស្នាក់នៅវិញ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនៅលើគ្រែពូកដោយមានក្រម៉ារុំជិតមាត់និងមានឈាមហូរចេញ​តាម​ច្រមុះ​ថែមទាំង​បាត់បង់​សំភារះទូរសព្ទ័ដៃម៉ាក អាយហ្វូន០១គ្រឿង​និង​កងដៃផ្លាទីន០១ឈុត(ចំនួន០៤កង)។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​មក​ដើម្បី​ធ្វើ​កោសល្យវិច័យ​។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​នៃ​ស្នង​ការ​ម្នាក់​បានអោយ​ដឹង​បន្ថែម​ទៀត​ថា​ សាក​សព​នេះ​ពិត​ជា​ស្លាប់​ដោយសារ​ឃាតក​យក​ក្រម៉ា​រុំ​ម៉ាត់​សម្លាប់​ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​មែន​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here