ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលទាំងព្រឹកសង្ស័យ​ខ្យល់​គ​

0
157

 

 

 

 

ភ្នំពេញ ៖ បុរស​ពោះ​ម៉ាយ​ម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ដោយពុំមានអ្នកដឹងរហូត​ដល់​ព្រឹក​ឡើង មិត្តភ័ក្រ​ដាស់​ហៅ ដើម្បី​ទៅ​ធ្វើ​ការ​ស្រាប់​តែ​រឹង​ស្តូក ស្លាប់​បាត់​ជីវិត ទើប​បង្ក​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​បន្ទប់​ជួល ផ្លូវ​លំ ភូមិអង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។
ជន​រងគ្រោះ ឈ្មោះ ង៉ាន រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ប៊ីយូធី ស្ត្រីន ស្នាក់​នៅ​បន្ទប់​ជួល លេខ​៧ ផ្លូវ​លំ ភូមិ​កើត​ហេតុ​ខាងលើ មាន​ស្រុក​កំណើត​ភូមិ​សំរោង​ពង​ទឹក ឃុំ​ភារី​មាន​ជ័យ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ។
តាម​សាច់​ញាតិបាន​ឲ្យ​ដឹង​ថា បង​ប្អូន​គាត់ ចំនួន​៣​នាក់​ដេក​ស្លាប់ហើយ​នេះ​ជា​ប្អូន​ទី​៣​ហើយ​ដែល​ដេក​ស្លាប់ ។
តាម​អ្នក​ជិត​ខាង​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​មិន​ដែល​ផឹក​សុី ឬ​ពោល​ពាក្យ​ថា ឈឺ​នេះ​ឈឺ​នោះ​ដែរ ស្រាប់​តែ ព្រឹក​ឡើង​ដាស់​ហៅ​ទៅ​ធ្វើការ ស្រាប់​តែ​ប្រទះ​ឃើញ​ស្លាប់​បាត់​តែ​ម្ដង។
សាក​សព​ក្រោយ​ពី​នគរបាល​ពិនិត្យ​រួច ឃើញ​ថា ស្លាប់​ដោយ​សារ ខ្យល់​គ រួច​ប្រគល់​សាក​សព​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ខណៈ​ដែល​សាច់​ញាតិ បងប្អូន​ក៏​មិន​ប្តឹង​ផ្តល់​អ្វី​ដែរ ៕សិរសា​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here