គ្រាប់អឹម៧៩ជាច្រើគ្រាប់សល់ពីសម័យសង្គ្រាមត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​តែ​សំណាង​ល្អ​មិនបង្ក​គ្រោះថ្នាក់​

0
148

 

 

 

 

 
ភ្នំពេញ៖ គ្រាប់កាំភ្លើងអឹម៧៩ចំនួន៣១គ្រប់ ត្រូវបានបុរសវ័យចំណាស់ម្នាក់ប្រទះឃើញ​ ខណៈដែលគាត់ទិញដី១រថយន្តបែនទៅចាក់លុបកន្លែងទំនាបសម្រាប់សង់ផ្ទះស្រាប់តែប្រទះឃើញគ្រាប់ទាំងសង្ស័យសេសសល់តាំងពីសម័យសង្គ្រាមនាឆ្នាំ១៩៧០និងឆ្នាំ១៩៧៥មកម្លេះ។ហើយគ្រាប់ទាំងនោះត្រូវបាន​រថយន្តដឹកដីចេញពីការដ្ឋានកាយដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតសមរភូមិប្រយុទ្ធគ្នាមួយយ៉ាងក្ដៅគគុកនាសម័យនោះ។ហេតុការណ៍ប្រទះឃើញគ្រាប់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ខែមេសាស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លុះព្រឹកឡើងថ្ងៃទី២៦ខែមេសាឆ្នាំ២១៧ បុរសវ័យខំពាស់ខាងលើរាយការណ៍ទៅសមត្ថកិច្ចទើបបង្កឲ្យមានការភ្ញាក់ផ្អើលម្តងទៀត។
តាម​ប្រភពព័ត៌មានពីបុរសម្នាក់ដែលជាម្ចាស់ផ្ទះបានប្រាប់អោយដឹងថាគាត់មានឈ្មោះ ហេង គង់ អាយុ៥៧ឆ្នាំ មុខរបររត់​ម៉ូតូ​កង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ នៅមុនពេលជួបប្រទះហេតុការណ៍ខាងលើនេះ គាត់បានទិញដីចំនួនមួយឡាន ដើម្បីចាក់បំពេញដីក្បែរផ្ទះ ក្រោយពីបានចាក់មួយឡាន គាត់ខ្លួននិងប្អូនប្រុសម្នាក់ទៀតបានទៅពង្រាយដីអោយស្មើ ក៏ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីចាស់តែម្តង។ ក្រោយពេលប្រទះឃើញរូបមិនទាន់រាយការណ៍ទៅព្រោះនៅមានការភិតភ័យមិនដឹងធ្វើយ៉ាងណា លុះព្រឹកឡើងទើបសម្រេចចិត្តរាយាការណ៍ទៅសមត្ថកិច្ចតែម្តង។

ពេលដឹងហេតុការណ៍នេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញ 《ស៊ីម៉ាក》ចុះទៅដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យ ដោះយកគ្រាប់ទាំងនោះទៅរក្សាទុក ដើម្បីជៀសវាងកុំអោយមានគ្រោះថ្នាក់ជាយៈថាហេតុ។ ក្រោយពេលពិនិត្យមើលគ្រាប់ទាំងនោះសមត្ថកិច្ចបានអោយដឹងថា គ្រាប់ទាំងនោះជាប្រភេទគ្រាប់ M79 គ្រាប់របស់អាមេរិច ដែលសេសសល់តាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេស។

ក្រោយពេលត្រួតពិនិត្យ និងដោះយកគ្រាប់ទាំងអស់នោះហើយសមត្ថកិច្ចបានយកទៅរក្សាទុកកន្លែងមានសុត្ថិភាព ដើម្បីមិនអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៕ សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here