ស្គាល់គ្នា១អាទិត្យខ្ចីម៉ូតូទៅទិញម្សៅមួយភ្លេតបាត់រហូតលែងមកវិញ

0
183

 

 

 

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍បន្ទាប់ពីស្គាល់ជាមួយនារីម្នាក់ត្រឹមតែរយះពេលមួយសប្តាហ៍ហើយត្រូវនារីម្នាក់នោះខ្ចីម៉ូតូថាទៅទិញម្សៅលាបមុខមួយភ្លេតស្រាប់តែទៅបាត់រហូតលែងមកវិញ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង៧និង៥០នាទីយប់ថ្ងទី១៩ខែមេសាឆ្នាំ២០១៧​ នៅបន្ទប់ជួលនាង​ ភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។លុះរហូតមកដល់វេលាម៉ោង៣រសៀល​ ថ្ងៃទី២៧​ខែមេសា​ ឆ្នាំ២០១៧ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។
​ ជនរងគ្រោះឈ្មោះប៊ុន​ ហ៊ុល​ ភេទប្រុសអាយុ៣៥ឆ្នាំ​ មុខរបរលក់ដូ​ ស្នាក់នៅផ្ទះលេខB39 ផ្លូវលំ​ ភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិស្វាយជើង​ ឃុំបាស្រែ​ ស្រុកអង្គបូរី​ ខេត្តតាកែវ។ ចំណែកជនសង្ស័យឈ្មោះជីតា​ ហៅត្រងោល​ ភេទស្រី​ ស្នាក់នៅមិនពិតប្រាកដ។
​ តាមសំដីជនរងគ្រោះបានអោយដឹងថា​ រួបគាត់និងនាងបានស្គាល់គ្នាតាមរយះលេខទូរស័ព្ទក្រោយមកក៏ណាត់ជួបគ្នាម្តងជា២ដងរួចមកហើយលុះថ្ងៃទី១៥​ ខែមេសាឆ្នាំ២០១៧​ នារីសង្ស័យបានមកលេងផ្ទះរបស់គាត់ដោយសម្រាក់ចំនួន៣ថ្ងៃរហូតមកដល់វេលាកើតហេតុរួបនាងក៏បានខ្ចីម៉ូតូគាត់ថាទៅទិញម្សៅមួយភ្លេតហើយគាត់ក៏បានអោយយកទៅ។
​ ជនរងគ្រោះបន្តថា​ បន្ទាប់មកចាំបាត់ៗទើបគាត់ខលតាមទូរសព្ទតែមិនលើកបន្ទាប់មកក៏បិទទូរស័ព្ទរហូតខលលែងខូល។ លុះវេលាម៉ង៣រសៀលថ្ងៃទី២៧​ ខែមេសាទើបសម្រេចចិត្តធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីសុំការអន្តរាគមន៍៕​សិរសា​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here