ស្ត្រី​និង​ប្តី​បី​កូន​មក​ប្ដឹង​នគរបាល​ប៉ុស្តិ៍ចោមចៅ​ខ្លាច​ប្អូន​ប្រុស​បង្កើត​សម្លាប់​

0
135

 

 

 

ភ្នំពេញ៖​ ស្ត្រីម្នាក់បានត្រហោយំធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ បន្ទាប់ពីរងការគំរាមសម្លាប់ពីសំណាក់ប្អូនប្រុសបង្កើតដោយសារតែរឿងប្អូនំពាក់លុយបង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១ខែឧសភា​ ឆ្នាំ២០១៧​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​

​ ជនរងគ្រោះ​ឈ្មោះហ៊ុន​សាទ​ ភេទស្រីអាយុ៣២ឆ្នាំមុខរបកម្មករោងចក្រ​ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្អូនប្រុសដែលគំរាមសម្លាប់នោះឈ្មោះ​ រិទ្ធិ​ ភេទប្រុសអាយុ២២ឆ្នាំ។
​ តាមសម្តីជនរងគ្រោះបានអោយដឹងថា​ នៅមុនចូលឆ្នាំប្រពៃណីខ្មែរ​ រួបគាត់បានលក់ម៉ូតូហុងដាឌ្រឹមស៊េរីឆ្នាំ២០១៦​ ទៅអោយឈ្មោះរិទ្ធ​ ដែលជាប្អូនប្រុសបង្កើត​ ពេលនោះប្អូនរបស់គាត់បានប្រគល់លុយអោយដោយនៅខ្វះចំនួន១០០ដូល្លារ។ ក្រោយមករហូតមកដល់ថ្ងៃ១ខែឧសភាឆ្នាំ២០១៧​ រួបគាត់បានទាលុយដែលប្អូនជំពាក់ចំនួន១០០ដូល្លារនោះតែបែជាប្អូនប្រុសគាត់មិនព្រមសងដោយគំរាមសម្លាប់ទាំងប្តីបរពន្ធរូមទាំងកូនទៀត។ ដោយសារតែមានការភ័យខ្លាចទើបរួបគាត់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំដាក់ពាក្យបណ្តឹងទុកជាមុន​៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here