នារីម្នាក់​ជា​សង្សារលោក​អាវុធហត្ថ​រត់មកប្តឹង​នគរបាល​ប៉ុស្តិ៍ចោមចៅ​តែខុសជំនាញទើបណែរនាំទៅដាក់ពាក្យបណ្តឹងនៅខាង កងរាជអាវុធហត្ថវិញ

0
270

 

 

 

 

 

 

ភ្នំពេញ ៖​មន្ត្រី​កង​រាជ​អាវុធហត្ថ​សក្កិ៤ម្នាក់ប្រច័ណ្ឌនារីជាសង្សាគំរាមបាញ់សម្លាប់​ធ្វើ​អោយ​ភ័យខ្លាចមានគ្រោះថ្នាក់ទើបនាងរត់មកប្តឹង​នគរបាល​ប៉ុស្តិ៍ចោមចៅ​ជួយអន្តរាគមន៍​ ប៉ុន្តែ​​ត្រូវ​កម្លាំង​នគរបាល​ណែនាំ​ទៅ​ប្តឹង​ កម្លាំង​កងរាជអាវុធហត្ថ​វិញ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១១យប់ថ្ងៃទី ១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នារី​ដែល​គំរាមបាញ់សម្លាប់មានឈ្មោះ ដាលី អាយុ​ប្រហែល​ជាង៣០ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅផ្ទះ នៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។ចំណែកបុរសដែលជាសង្សាររបស់នាងមានឈ្មោះ បាន សំអេង​ពាក់សក្កិ៤ ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស និងមានមុខរបរលក់គ្រឿងសង្ហារឹម ។

តាម​ប្រភព​ព័ត៌មាន​ពី​នារីរងគ្រោះបានអោយដឹងថា នៅ​មុន​ពេល​កើត​ឈាន​ដល់​ការ​ប្តឹង​ផ្តល់​ដល់​សមត្ថកិច្ច​នេះ​ខ្លួន​ជាមួយ​បុរសជាសង្សារតែងតែប្រច័ណ្ឌ រករឿងនិងវាយធ្វើបាន ឈ្លោះ​ប្រកែកគ្នា។រហូតឈានដល់រឿងជំពាក់លុយចំនួន៧០០ដុល្លា ដល់ថ្នាក់ជេរគ្នាទៅវិញទៅមកលែងប្រើពាក្យផ្អែមដូចពីមុន និងចុងក្រោយគំរាមយកកាំភ្លើងបាញ់សម្លាប់រូបនាង និងចាំនៅមុខផ្ទះ បើហ៊ានតែចូលផ្ទះដឹងតែបាញ់សម្លាប់ចោល ។

ក្រោយពីឮពាក្យគំរាមដូច្នេះនាងនិងមិត្តភក្តិបាននាំគ្នាមកប្តឹង​នគរបាល​ប៉ុស្តិ៍ចោមចៅ និយាយពីដំណើររឿងទាំងនេះរួច។បន្ទាប់មក​កម្លាំង​នគរបាល​បានណែរនាំអោយទៅដាក់ពាក្យបណ្តឹងនៅឯខាងកងរាជអាវុធហត្ថវិញបានត្រឹមត្រូវព្រោះបុរសជាសង្សាររបស់នាងជាប៉េអឹម វាខុសពីនិតិវិធីនិងជំនាញនគរ​បាល។
បច្ចុប្បន្ននេះ​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here