រាប់អាន​មិត្តភ័ក្ដិ​គ្នា​យូរ​ហើយ​ បបួល​តាំងពីខេត្តមកអោយ​មិត្ត​ប្រុស​រំលោភបានសំរេចនៅភ្នំពេញ

0
152

 

 

 

 

 
រាជធានីភ្នំពេញ៖ ស្រ្តីមេម៉ាយកូនមួយវ័យក្មេងម្នាក់ត្រូវបានមិត្ត​ភ័ក្តិ​បបួល​តាំងពីខេត្តស្វាយរៀង​ទៅ​លេង​ភ្នំ​ពេញ​។​ហើយ​ដើរ​លេង​ផឹកសុី​ រហូតស្រវឹងនាំចូលផ្ទះសំណាក់បើកដៃអោយមិត្តប្រុសម្នាក់ទៀតរំលោភបានសំរេច។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ៣:០០នាទី​ទាបភ្លឺ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ សុធារស់ ដែលមានទីតាំងតាមបណ្តោយផ្លូវ សម្តេចសុធារស់ ក្រោយផ្សារអ៉ី អន មល ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
នារីរងគ្រោះមានឈ្មោះ វ.ច.វ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបំរើការក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងបាវិតខេត្តស្វាយរៀង និងមានស្រុកភូមិ-ឃុំ ចា ស្រុកព្រៃកាប្បាស ខេត្តតាកែវ ។

តាមការរៀបរាប់លាយលំនឹង​សំលេង​ទឹក​ភ្នែក​រលីងរលោង​ ពី​នារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ មានមិត្តភក្រ្ត័ស្រីម្នាក់ដែលធ្វើការជាមួយគ្នាបានបបួលរូបនាងមកលេងភ្នំពេញ  គាប់​ជួន​រូបនាងចង់មកលេងកូនដែលផ្ញើរម្តាយនៅភ្នំពេញផងដែរ ។ ពេលមកដល់ភ្នំពេញមិត្តភក្រ្ត័នាងបានហៅសង្សារគេម្នាក់ទៀតមកជាមួយសរុបទាំងអស់មានគ្នា៣នាក់ថែម​ទាំង​និយាយ​ថាទៅញាំអីនៅក្នុងហាងមួយកន្លែង​មិនចាំឈ្មោះ និងទីតាំង ។ បន្ទាប់​ពី​ញាំអីហើយក៏បបួលរូបនាងបន្តទៅរាំលេងក្នុងក្លឹបទៀតដោយហៅស្រាបៀរមួយកេសផឹកគ្នាបីនាក់​។ លុះពេលផឹកស្រវឹងហើយ ក៏នាំគ្នាមកដេកផ្ទះសំណាក់យីហោ សុធារស់ ដោយជួលបន្ទប់លេខ៣០១ ដែលមានគ្រែរ២ នៅក្នុងផ្ទះសំណាក់​ ខណៈ​នោះ​រូបនាងដេកគ្រែរមួយម្នាក់ឯងហើយសង្សារមួយគេទៀតដេកគ្រែរមួយទៀត ។ រហូត​វេលាម៉ោងប្រហែលជាង២ រំលងអាធ្រាត បុរសជាសង្សារមិត្តភក្រ្ត័នាង បានឡើងមកពោបពីលើនាង និងបានចាប់រំលោភរូបនាងទាំងកំរោលបានសំរេច ទាំងរូបនាងមានអាការៈស្រវឹងមិនទាន់ស្វាង គ្មានកំលាំងនិងរើបំរាស់ផងនោះ ។

តាម​ប្រភព​ដដែល​បានបន្តទៀតថា ពេលដែលគេចាប់រំលោភរូបនាងនោះ នាងប្រឹងស្រែកអោយមិត្តភក្រ្ត័ដែលនៅលើគ្រែរមួយទៀតជួយដែរ។​ ប៉ុន្តែ​បែរជាមិត្តភក្រ្ត័នោះមិនព្រមមកជួយ បានត្រឹមតែអង្គុយមើលគេរំលោភនាងរហូតបានសំរេចទៅវិញ ។ ភ្លាមៗនោះរូបនាងបានរត់ចុះមកក្រោមប្រាប់អ្នកមើលការខុសត្រូវផ្ទះសំណាក់ថាគេចាប់រំលោភនាងបានសំរេចហើយ ហើយអោយខាងម្ចាស់ផ្ទះសំណាក់ឃាត់ខ្លួនប្រុស ស្រី២នាក់នោះទុកសិនរង់ចាំសមត្ថកិច្ចមកដោះស្រាយ តែខាងម្ចាស់ផ្ទះសំណាក់មិនឃាត់ទេ ថែមទាំងដេញអោយចេញផុតពីផ្ទះសំណាក់របស់គេដើម្បីកុំអោយមានរឿង ធ្វើអោយរូបនាងមានការឈឺចាប់យ៉ាងខ្លាំង ។ ចំណែកខាងម្ចាស់ផ្ទះសំណាក់ខាងលើមិនព្រមសហការជាមួយអ្នកសារព័ត៌ទេ ថែមទាំងដេញក្រុមអ្នកសារព័ត៌មានចេញមិនអោយថតទៀតផង ហើយបានត្រឹមតែនិយាយថា នេះជាករណីត្រូវរ៉ូវគ្នា ហើយចង់ធ្វើបាបរករឿងផ្ទះសំណាក់គាត់ទៅវិញ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍របាលទន្លេរបាសាក់ ដើម្បីអោយសមត្ថកិច្ចជួយរកយុត្តិធម៌ ព្រោះជនរងគ្រោះអៈអាងថារូបនាងស្គាល់អត្តសញ្ញាណស្រ្តីដែលបើកដៃអោយមិត្តប្រុសរំលោភនាងហើយ ៕​សិរសា​

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here