បុរស​ម្នាក់​ឈរ​លើ​ចិញ្ចើម​ផ្លូវ​ត្រូវ​រថយន្ត​វ៉ា​គ្នា​បុក​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​

0
142

 

 

 

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ខណៈ​ដែល​រថយន្ត​វ៉ា​គ្នា​មក​បុក​ពេញ​ទំហឹង​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង២០​:​៣០នាទី​ ថ្ងៃទី​០៣​ខែ​ឧសភា​ឆ្នាំ​២០១៧​ ស្ថិត​នៅ​ត្រង់ចំណុចលើផ្លូវបេតុងលេខ២១៧ ​ស្ថិតនៅ​ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ រឿន បូរិន ​ភេទប្រុស​ អាយុ​២០​ ​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​កម្មកររោងចក្រ ​ទី​លំនៅ​បច្ចុប្បន្នភូមិព្រែកថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​ (ស្លាប់) ។ចំណែក​ឯ​ប្រពន្ធ​ឈ្មោះ ភឿន លីដា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការីនី ទីលំនៅបច្ចប្បន្នស្នាក់នៅភូមិឃុំជាមួយប្តីខាងលើ (រងរបួសសម្រាកព្យាបាលនៅមន្ទីពហុព្យាបាលសួគា៍)។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​​នៅ​មុនពេលកើតហេតុ​ជន​រងគ្រោះទាំងពីយកម៉ូតូដែលបែកកង់មកប៉ះនៅខាងលើចិញ្ចើមផ្លូវដី។បន្ទាប់​មក​ជនរងគ្រោះក៏ឈរលើចិញ្ចើមផ្លូវដែលមានស្ថានភាពងងឹតស្រាប់តែមានរថយន្តពីគ្រឿងពុំស្គាលម៉ាកវ៉ាគ្នាទៅប៉ះជនរងគ្រោះបណ្តាលអោយស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ​ រីឯ​ប្រពន្ធ​រងរបួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ក្រុម​គ្រួសារ​សាច់ញាតិ​បង​ប្អូន​ជន​រងគ្រោះ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។ដោយ​ឡែក​ម៉ូតូscoopy របសអ្នក​រងគ្រោះ​យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បី​ជនរងគ្រោះ​មក​ទទួល​យក​ទៅ​ជួសជុល​ដោយខ្លួន​ឯង​វិញ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here