ឃើញ​ម្ចាស់កំពុងសំរាកចូល​លួច​ទ្រព្យ​សម្បត្តិ​ត្រូវ​គេទាន់ស្រែកផ្អើលឆោឡោចាប់បានវាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច

0
143

 

 

 

 

 
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជានពលរដ្ឋព្រួតវាយបណ្ដាលអោយរងរបួសធ្ងន់ខណះដែលជនសង្ស័យរូបនោះធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលដែលម្ចាស់កំពុងសំរាន្ដលក់ហើយត្រូវអ្នកជិតខាងឃើញហើយស្រែកផ្អើលឆោឡោនាំគ្នាដេញចាប់វាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ១៤៦ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡាច ចាន់ ភេទប្រុស អាយុ២៨ មុខរបរើសអេតចាយ ស្នាក់នៅក្រោយសាលាបាក់ទូក។
តាម​សេចក្តី​រៀបរាប់​ពីឈ្មោះ អុក ចន្នី ភេទប្រុស អាយុ៣១ ត្រូវជាកូនរបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យបានចូលទៅរុករករបស់របរនៅក្នុងកន្លែងជនរងគ្រោះខណះដែលជនរងគ្រោះកំពង់សំរាកលង់លក់។ ឃើញដូចនេះរូបគាត់ក៏ស្រែកផ្អើលឆោឡោនាំគ្នាដេចចាប់ជនសង្ស័យរហូតមកដល់ផ្លូវលេខ១៨២ជិតដេប៉ូលក់សាំងសូគីម៉ិចទើបចាប់ជនសង្ស័យបាននិងព្រួតគ្នាវាយម្នាក់មួយដៃមួយជើងបណ្ដាលងហោយជនសង្ស័យរងរបួសធ្ងន់។
តាម​ប្រភពបានបន្តថា ក្រោយពីចាប់បានជនសង្ស័យហើយនៅលើខ្លួនរបស់ជនសង្ស័យមានពូថៅមួយដើមផងដែរ ចំណែកទ្រព្យសម្បត្តិដែលជនសង្ស័យលួចបាននោះគឺជនសង្ស័យបានបោះចោលបាត់ទៅហើយ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនាំជនសង្ស័យមកសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវាលវង្សដើម្បីចាក់ការបន្ត៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here