កាច់ក ម៉ូតូបានសម្រេច យកទៅផ្ញើនៅមន្ទីរពេទ្យ ប៉ូលិសតាមចាប់ខ្លួន

0
243

ភ្នំពេញ៖ សមត្ថកិច្ច នគបាលប៉ុស្តិ៍ ស្ទឹងមានជ័យ សហការជាមួយ នគបាលខណ្ឌចំការមន នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួច កាច់កម៉ូតូ ម៉ាក់NEX ពណ៌លឿង នៅចំណុចផ្ទះជួល ក្រុមទី៥ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យខណ្ឌមានជ័យ  ហើយយកទៅលាក់ ។
ជនសង្ស័យរូបនេះឈ្មោះនៅ ឧត្តម ប្រុសអាយុ២១ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលភូមិមានជ័យ១ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួន ។
ជនសង្ស័យបានសារភាពថា ក្រោយពីធ្វើសកម្មភាពលួចកាច់កម៉ូតូបានហើយ ខ្លួនបានដោះស្លាកលេខចេញរួចហើយក៏យកទៅផ្ញើនៅមន្ទីរពេទ្យរុស្ស៊ី ក៏ត្រូវបានកម្លាំង សមត្ថកិច្ច នគបាលចំការមន ល្បាត ឃើញសង្ស័យ បានឃាត់ខ្លួនតែម្តង ប្រគល់អោយនគបាលប៉ុស្តិ៍ ស្ទឹងមានជ័យ។
លុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ស្រាប់តែឃើញម៉ូតូនៅប៉ុស្តិ៍ ស្ទឹងមានជ័យ ក៏ រំភើបស្ទើរតែទប់ភ្នែកមិនបាន និងបានសម្តែង អំណរគុណដល់ សមត្ថកិច្ច និងអាជ្ញាធរមូលរដ្ឋាន  ៕ អូន ធួក

%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%85%e1%9f%84%e1%9e%9a

LEAVE A REPLY

Please enter your comment!
Please enter your name here