ខ្សែភ្លើងឆក់ធ្លាក់ពីលើឡៅតឿ បាក់កស្លាប់

0
235

ភ្នំពេញ៖   មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកនេះថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្សារ ផ្លាស្សា សង្កាត់ស្រះចកណខណ្ឌដូនពេញ ដោយគេឃើញកម្មករ ផ្សារដែកម្នាក់ដេកស្លាប់ ផ្កាប់មុខនៅក្បែរកាំជណ្តើរតូបលក់ដូរ ។

តាមសម្តីយុវជនម្នាក់ជាបងប្រុសឈ្មោះ ពីន ទឹក អាយុ២៣ឆ្នាំ បានអះអាងថា អ្នកដែលស្លាប់ជាប្អូនបង្កើតរបស់ខ្លួន ឈ្មោះ ពីន គា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករធ្វើការនៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ការស្លាប់របស់ប្អូនគាត់សង្ស័យ ត្រូវ ខ្ខែភ្លើងឆ្លងចរន្តឆក់ ធ្លាក់ពីលើឡៅតឿ ដល់ដីបាក់កស្លាប់ គ្រាដែលគេដេកនៅក្នុង តូបលក់ដូរ តែម្នាក់ ឯង  ៕ អូន  ធួក

aaa11

 

LEAVE A REPLY

Please enter your comment!
Please enter your name here