គួរឲ្យ​សោក​ស្ដាយ​ណាស់​ក្រហើយ​ជួប​គ្រោះ​ធម្មជាតិ​ទៀត​ !​ ស្រុក​ចំនួន​ពីរ​ដួលផ្ទះ របើកដំបូល និង រន្ទះបាញ់គោងាប់នៅខេត្តស្វាយរៀង

0
219

 

 

 

 

 
ខេត្ត​ស្វាយរៀង ៖ គួរឲ្យ​សោក​ស្ដាយ​ណាស់​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​!​ ស្រុក​ផ្សេង​ៗ​នៅក្នុង ខេត្តស្វាយរៀងបានជួបគ្រោះថ្នាក់ធម្មជាតិពីរលើក ដោយមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់បណ្តាល ឲ្យផ្ទះប្រជាពលរដ្ឋបួនខ្នងដួលរលំនិងផ្ទះ ១៤ ខ្នងទៀត ប៉ើងដំបូលរងការខូចខាតស្ទើរតែទាំងស្រុងព្រមទាំង គោបីក្បាលបានងាប់ដោយសាររន្ទះបាញ់ ។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពី រសៀលថ្ងៃ ៩ ខែឧសភាឆ្នាំ២០១៧ ។

តាម​ សេចក្តី​រាយការណ៍​ពី​លោករដ្ឋាមន្ត្រីសាលាស្រុក ចន្ទ្រាបានប្រាប់ឲ្យដឹងថានៅវេលាខាងលើមានភ្លៀងខ្យល់កន្ត្រាក់ដួលរលំ ផ្ទះចំនួនបួនខ្នងនិងរបើកដំបូល ១៤ខ្នង ។ ឃុំដែលទទួលរងគ្រោះទាំងនោះមានទីមួយ ឃុំទួលស្តី ស្រុកចន្ទ្រាដួលរលំផ្ទះពីរខ្នងរបើកដំបូល ១១ ខ្នងផ្ទះ ។ ភូមិដូនទៃឃុំ ទួលស្តីរលំផ្ទះមួយខ្នង និង របើក ដំបូល១០ខ្នង ។
ទីពីរឃុំសំរោងស្រុកចន្ទ្រាមានគ្រោះធម្មជាតិខ្យល់ កន្ត្រាក់ដួល និង របើកដំបូលផ្ទះចំនួនប្រាំពីរខ្នងហើយ ក្នុងនោះខូចខាតផ្ទះទាំងស្រុងចំនួនពីរខ្នងផ្ទះ ។ ថ្ងៃ ដដែលម៉ោង៣រសៀល ភូមិត្រោកធំ ឃុំ ស្វាយធំ ស្រុកស្វាយជ្រំគោចំនួនបីក្បាលត្រូវរន្ទះបាញ់ងាប់គួរឱ្យសោកស្តាយជាទីបំផុត ៕​សិរសា​

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here