ជនជាតិចិនម្នាក់ បើករថយន្តរយ៉ែថយក្រោយកិនម៉ូតូកំពុង​ជិះ​បណ្ដាល​ឲ្យ​រងរបួសបុរសម្នាក់

0
160

 

 

 

 

 

 

 

 

ភ្នំពេញ៖​ ជនជាតិចិនម្នាក់ បើករថយន្តរយ៉ែថយក្រោយកិនម៉ូតូកំពុង​បណ្ដាល​ឲ្យ​រងរបួសធ្ងន់បុរសម្នាក់រថយន្តព្យាយាម​រត់ត្រូវបានប្រជាពលរដ្ឋដេញតាមនឹងវាយកញ្ចក់មួយផ្ទាំង​ទើប​ចាប់​ឃាត់​ខ្លួន​បាន​។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩នឹង២០នាទីយប់​ថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវ សហពន្ធរុស្សី ភូមិ​ក្បាលដំរី​សង្កាត់កាកាប​ខណ្ឌពោធិ៍សែនជ័យ​ទល់មុខ ផ្សារទំនើប ខាយសាន្ត​។​

រថយន្តបង្កម៉ាក ហុី​យ៉ាន់ដាយ ១២កៅអី​ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ 2T.9276 បើកបរដោយបុរសជនជាតិចិនម្នាក់​រយ៉ែថយក្រោយពីជើញទៅត្បូង។ ម៉ូតូរងគ្រោះម៉ាកសងសេរ៊ី២០១៥ ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ​1CU.8910 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច រងរបួសធ្ងន់រយ៉ាស់កនឹងមុខ​សន្លាប់ស្តូក។​

តាមប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​នៅ​មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ​ជិះម៉ូតូម៉ាកឌ្រីមសង សេរ៊ី២០១៥ បើកបរក្នុងទិសដៅពីកើតទៅលិច។​ លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញរថយន្តបង្កខាងលើរយ៉ែចេញ​ពីផ្សារទំនើប យីហោខាយសាន្ត បណ្តាលអោយកិនម៉ូតូរងគ្រោះ ហើយរថយន្តបង្កបានព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមហើយវាយកញ្ចក់បែកមួយផ្ទាំងខាងក្រោយ​ហើយរថយន្តនៅតែព្យាយាមបើករត់រហូត លុះមកដល់ចំណុចភូមិព្រៃទា សង្កាត់ចោម ខាងក្រោយរោងចក្រ ឥណ្ឌាទើបឃាត់បាន។ ប្រភពដដែលបានបន្តទៀតថា​ខណះដែលបុរសម្នាក់កំពង់ដេញ ត្រូវបានជនជាតិចិន​បានហុចលុយអោយ​ជាថ្លៃដោះដូរអោយទៅ តែបុរសខាងលើ មិនទទួលសំណូកឡើយ ដោយឃាត់ប្រគល់អោយសមត្ថកិច្ចដើម្បីដោះស្រាយជាមួយជនរងគ្រោះ។​

ក្រោយពេលកើតហេតុ​ជនរងគ្រោះ​ត្រូវបានរថយន្តសាមុយ​ឯកជន​សម្ភព​រស្មី មកដឹកយកទៅសង្គ្រោះភ្លាមៗ ហើយ សមត្ថកិច្ច​បាននាំ​នាក់បើកបរនឹងរថយន្តយកទៅជំនាញខណ្ឌ ពោធិ៍សែនជ័យ​ព្រម​ទាំង​សម្របសម្រួល​​​ជួយ​ចេញ​ថ្លៃ​ព្យាបាល​តំលៃ​៣០០$បញ្ចប់​រឿង​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here