ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​

0
150

 

 

 
ខេត្តកណ្ដាល​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​វ៉ា​រថយន្ត​នៅ​ពី​មុខ​រួច​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១៣:០០នាទី​រសៀល​ថ្ងៃទី​១២ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលេខ08ចន្លោះkm(36_37)ត្រង់ចំណុចភូមិវិហារសួគិ៍ត្បូង ឃុំវិហារសួគិ៍ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល។
ជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ញន​ ដារិទ្ធ​ ភេទ​ប្រុស​អាយុ​២១ឆ្នាំ​ ស្នាក់នៅ​ភូមិ​សុី​ធរ​កើត​ឃុំ​ សុី​ធរ​ស្រុក​ខ្សាច់កណ្ដាល​។ដោយម៉ូតូមួយគ្រឿងម៉ាកHondaធន់C125ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FY8164។
តាមប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តនៅពីមុខរបស់ខ្លួន(ជន​រងគ្រោះ​)​ហើយម៉ូតូនេះក៏រ៉េចង្កូតមកខាងឆ្វេងដៃមកបុកជាមួយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៍ខៀវលាយក្រហមពក់ស្លាកលេខភ្នំពេញ2AC7728អ្នកបើកបរមិនស្គាល់អត្តសញ្ញណ(រត់គេចខ្លួនបាត់)បើកបរក្នុងទិសដៅពីកើតទៅលិចបណ្តាលអោយស្លាប់​នៅកន្លែងកើតហេតុ។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ក្រុម​គ្រួសារ​សាច់ញាតិ​បង​ប្អូន​ជន​រងគ្រោះ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។​ដោយ​ឡែក​រថយន្តនិងម៉ូតូត្រូវ​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here