ស្រវឹង​ស្រា​ជិះ​ម៉ូតូ​បុក​រទេះ​អេត​ចាយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​

0
153

 

 

 

 

 

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ជ្រុល​បុក​រទេះ​អេត​ចាយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២២:១៧នាទី​យប់​ថ្ងៃ​ទី​១៧ខែ​ឧសភា​ឆ្នាំ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​​ ទល់​មុខ​សាលាបឋមសិក្សាជាសុីមសន្ធរម៉ុក​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ខណ្ឌ​ទួល​គោក​។
បុរស​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​រទេះ​អេត​ចាយ​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ​។​ ដោយ​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​កញ្ចាស់​ គ្មាន​ខោអាវ​ គ្មាន​អំពូលភ្លើង​ គ្មាន​ស្លាក​លេខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​រទេះ​អេត​ចាយ​ដែល​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​អង្គុយ​ហូប​បាយ​បណ្ដាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន​ភ្លាមៗ​។ចំណែកឯ​ភាគីខាង​រទេះ​អេត​ចាយ​មិន​សុំ​ទាមទារ​សំណង​អ្វី​នោះ​ទេ​គ្រាន់​តែ​សុំ​រួច​ខ្លួន​ហើយ​អូស​រទេះ​ទៅ​បាត់​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​ទុក​រង​ចាំ​មក​ទទួល​យក​ទៅ​វិញ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here