ខ្ចី​ម៉ូតូ​ថា​ទៅ​យក​លុយ​ រហូត​ដល់​បាត់​ជាង​១០ថ្ងៃ​ទើប​ឃើញ​អង្គុយ​នូវ​រង្វង់​មូល​ចោមចៅ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​

0
162

 

 

 

 
ភ្នំពេញ​៖​ បុរស​ម្នាក់​ជា​ជន​ឆបោក​បាន​ខ្ចី​ម៉ូតូ​មិត្តភ័ក្ដិ​ថា​ទៅ​យក​លុយ​បាត់​រហូត​ជាង​១០ថ្ងៃ​ទើប​ឃើញ​អង្គុយ​នូវ​រង្វង់​មូល​ចោមចៅ​ចាប់​ប្រគល់​អោយ​នគរបាល​ប៉ុស្ដិ៍​ធ្វើ​ការ​សាក​សួរ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​៣:០០នាទី​រសៀល​ថ្ងៃទី​១៩ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅ​រង្វង់​មូល​ចោមចៅ​ក្នុង​ភូមិ​ថ្នល់​បំបែក​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ នាង​ សារុំ​ភេទប្រុស​អាយុ​៣៧ឆ្នាំ​ស្នាក់នៅ​ភូមិច្រក​ស្ករ​ឃុំ​ស្វាយ​ចេក​ ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​។ចំណែកឯ​ម្ចាស់ម៉ូតូត្រូវ​បាន​គេ​ស្គាល់​ឈ្មោះមុត មឿន អាយុ ៣៦ឆ្នាំ ដែលមានស្រុកកំណេីតស្ថិតនៅភូមិ បឹងកែត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពុងចាម សព្វថ្ងៃ ស្នាក់នៅ សង្កាត់ឬស្សីកែវ ខ ឬស្សីកែវ ។
តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​កាលពីថ្ងៃទី ០៣​ខែ​ឧសភា​ឆ្នាំ​២០១៧ កន្លែង​មក​នេះ​ស្ថិតនៅក្រោមស្ពាន ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជ​ធានី​ភ្នំពេញ​ជន​សង្ស័យ​បាន​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​សេ​១២៥​ពណ៌​ខ្មៅ​ សេរី​២០០៨ឡើង​តែម​២០១៤ពាក់​ស្លាក​លេខ​ កណ្ដាល​ 1H6296ថា​ ទៅ​យក​លុយ​មួយ​ភ្លែត​ រួច​មក​ក៏​បាត់​ដំណឹង​សូន្យ​ឈឹង​តែ​ម្ដង​។រហូត​ដល់​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ស្រាប់​តែ​ប្រទះឃើញ​ជន​សង្ស័យ​កំពុង​អង្គុយ​នូវ​រង្វង់​មូល​ចោមចៅ​ក៏​ចាប់​ប្រគល់​អោយ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ដើម្បី​ធ្វើ​ការ​សាក​សួរ​។
បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​កំពុង​សាក​សួរ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​ពោធិ៍សែនជ័យ​ចាត់ការ​បន្ត​៕​វាសនា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here