ជិះ​ម៉ូតូ​បញ្ច្រាស​ចរាចរណ៍​ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយរងរបួសធ្ងន់មួយនឹងស្រាល

0
142

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ចរាចរណ៍​ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្ដាល​អោយ​រងរបួសធ្ងន់​។ហេតុការណ៍នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៣០នាទីយប់​ថ្ងៃទី ១៩ខែ ឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​

អ្នក​បើកបរ​ម៉ូតូបង្កហេតុ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ឆាត ភឿនភេទប្រុស អាយុ​៣១ ឆ្នាំ​ មុខរបរសំណង់ស្នាក់ភូមិព្រៃទាសង្កាត់ចោមចៅ មានភូមិកំណើត​ភូមិក្តីរុន ឃុំខ្វាវ​ស្រុកត្រាំង ខេត្តតាកែវ ដោយ​ជិះ​​ម៉ាក​ ហុងដា​ ពណ៌ ខ្មៅពាក់ស្លាកលេខតាកែវ .1H1520(រងរបួសធ្ងន់​)។ចំណែកឯជន​រងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ពណ៌ខ្មៅពាក់ស្លាក់លេខ​ភ្នំពេញ​1CK.3877( រងរបួសស្រាល)​។

តាមប្រភពពត៌មានពីកន្លែងកើតហេតុ​អោយ​ដឹង​ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូបង្ក ម៉ាកហុងដា​ពាក់ស្លាកតាកែវ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ក្នុង​​ទិសដៅពីកើតទៅលិច បើកអែបទ្រូងផ្លូវកណ្តាល ដោយបើកសេញ៉ូស្តាំ។បន្ទាប់មកស្រាប់តែម៉ូតូរងគ្រោះម៉ាក​ហុងដា​ពាក់ស្លាកលេខភ្នំពេញ​បើកបរក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុ ដោយមិនដឹងមានម៉ូតូបើកបញ្ជាស់​ហើយបានបុកម៉ូតូបង្កខាងលើ ពេញទំហឹង បណ្តាលអោយម៉ូតូបង្កខាងលើខូចខាតតិច​តួច​ ​អ្នក​បើកបររងរបួសធ្ងន់។ចំណែកម៉ូតូរងគ្រោះដែលបុកគេ ខូចម៉ូតូយ៉ាងខ្លាំង​អ្នក​បើកបររងរបួសស្រាល ។​
ក្រោយពេលកើតហេតុ​ អ្នក​រងរបួសធ្ងន់ត្រូវបានរថយន្ត​សង្គ្រោះ​របស់ សម្ភព​រស្មី បានដឹកជនរងគ្រោះយកទៅ​ព្យាបាល​ភ្លាមផងដែរ។​ដោយ​ឡែក​អ្នក​រងរបួសស្រាល មិនបាន​ឡើងរថយន្ត​សង្គ្រោះ​ទេ​ សុខ​ចិត្ត​ទៅព្យាបាលរបួសនៅ​គ្លីនិក​ឯកជនដោយខ្លួនឯង​។ចំណែក​ឯម៉ូតូ​ទាំង​២គ្រឿង​ខាងលើ​ត្រូវ​បានជំនាញ ចរាចរណ៍​ខណ្ឌពោធិ៍សែនជ័យ​យកទៅ រក្សាទុករង​ចាំការដោះស្រាយ​នូវ​ពេល​ក្រោយ​៕​ វាសនា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here