បើកឡានបុករះ រួចបើកគេច ប្រជាពលរដ្ឋតាមទាន់វាយកម្ទេចឡានខូចស្ទើរទាំងស្រុុង

0
197

ភ្នំពេញ ៖ បុរស​ម្នាក់​អាយុជាង៣០ឆ្នាំ បានបើករថយន្ត​កាម​រី មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​1AB-1990 ទៅ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ម្ចាស់​រង​របួសរួច មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរជា​​បើក​រត់​រហូត​មក​ដល់​ខណ្ឌទួលគោកដោយបុក​រះ​ម៉ូតូ និង​រថយន្ត​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ រង​របួស​ដូច​គ្នា។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្នាំគ្នាឋ​វាយបំផ្លាញ​ស្ទើរ​ខ្ទេច តែ​សំណាងល្អ​អ្នក​បើករថយន្ត​បង្ក​បាន​រត់​ចូល​ក្នុង​ហាង​ខារ៉ាអូខេ មួយ​កន្លែង​នៅ​ក្បែរ​នោះ​ទាន់ កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​។

ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជម្លៀស ចេញពី​ហាង​ខារ៉ាអូខេ​រួច​នាំ​ខ្លួន ទៅ​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ផងដែរ ​៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here