ជិះម៉ូតូដួលខ្លួនឯង ស្រាប់តែមានជនមិនស្គាល់មុខ៦នាក់មកអះអាងថាបងប្អូន

0
149

 

 

 

 

 
ភ្នំពេញៈ បុរសម្នាក់ដែលគេពុំបានស្គាល់ពីអត្តសញ្ណាណច្បាស់បានជិះម៉ូតូមួយគ្រឿងសេរីសង់ សេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ 1M 7045 ជិះទិសដៅពីកើតទៅលិចរួចដល់កន្លែងកេីតហេតុ ស្ថិត ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ ភ្នំពេញ ស្រាប់តែដួលដោយខ្លួនឯង ដោយរងរបួសបាក់ដៃឆ្វេង ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យ សម្ភពចោមចៅ។
តាមសាកសីនៅកន្លែងកេីតហេតុបានឲដឹងថា កាលវេលាម៉ោង​ង៨:៤០នាទី ថ្ងៃទី២០ ខែ​ឧសភា​ឆ្នាំ​២០១៧ មានបុរសម្នាក់បេីកបរពីកេីតទៅលិច។ លុះដល់កន្លែងកេីតហេតុ ស្រាប់តែដួលដោយខ្លួនឯង ខ្ទាតប្រហែល ១០ម៉ែត បណ្តាលឲ្យ​បាក់ដៃឆ្វេង រួចបានបញ្ជូនទៅមន្ទីបាត់ ក៏មានជនមិនស្គាល់មុខ៦នាក់មកបញ្រ្ចាស់ទិសគ្នាប្រាប់ថាបង ប្អូន ដោយមានការសាកសួរពី​នគរបាល​ប៉ុស្តចោមចៅ ទៅកាន់ជនដែលធានាទាំងអស់នោះ ឲ្យ​យកឯកសារ ដែលពាក់ព័ន្ធនិងម៉ូតូ ដូចជាកាតគ្រី នឹង ឯកសារដែលពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីត្រួតពិនិត្យ ហើយ​ប្រគល់ម៉ូតូឲ្យ​វិញ សមត្ថកិច្ច​ជនអ្នកធានាទាំងអស់នោះថាម៉ូតូទិញបង់រំលោះ​អត់មានកាតគ្រីទេ ថែមទាំងសួរឈ្មោះជនរងគ្រោះអត់ស្គាល់ទៀតនោះ(មួយឆ្លេីយដាក់មួយ) ដូចឆ្នេះហេីយដោយគ្មានការទុកចិត្តពី​សមត្ថកិច្ច​ទេីបសំរេចចិត្តបញ្ជូនម៉ូតូនោះទៅរក្សារទុក នៅ​នគរ​បាល​ប៉ុស្តិ៍​ចោមចៅដេីម្បីធ្វេីរកាដោះស្រាយ៕​វាសនា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here