មកពីផឹកសុីស្រវឹង ចូលម៉ាស្សាកោសជប់យកលុយដុល្លារក្លែងក្លាយអោយយកទៅដូរ

0
297

 

 

 

 

ភ្នំពេញ​៖ បុរសម្នាក់មកពីផឹកសុីស្រវឹង ចូលម៉ាស្សាកោសជប់យកលុយដុល្លារ​ក្លែងក្លាយអោយយកទៅដូរ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២នឹង១៥នាទីរំលងអាត្រាតឈានចូលថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​ឆ្នាំ២០១៧ ស្ថិតនៅជាប់ផ្លូវបេតុង​ទល់​មុខ​ការាស់សាំង​សម ប្រាថ្នា ក្នុង​ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ដែលមានយីហោ រិទ្ធីសែនហេង​ម៉ាស្សាកោសជប់។

បុរសខាងលើមិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះនោះ​ទេ​ដោយជិះម៉ូតូម៉ាក​ហុងដា​សេរី​២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z.8672 ។​
តាមប្រភពពត៌ពីបុរសខាងលើចូលម៉ាស្សា បាននិយាយថា មុនពេលកើតហេតុរូបគាត់ទើបមកពីផឹកសុីស្រវឹងស្រាហើយ បានចូលម៉ាស្សា​នៅហាងខាងលើ។​បន្ទាប់មករូបគាត់បានយកលុយអោយនារីខាងលើ ចំនួន៥០ដុល្លារ​។​លុះមួយសន្ទោះមកទើបនារីខាងលើប្រាប់ថា​លុយរបស់គាត់ជាលុយក្លែងក្លាយ។​
ចំណែកនារីម៉ាស្សាខាងលើបាននិយាយថាមុនពេលកើតហេតុហាងម៉ាស្សាខាងលើដោយមានស្រីៗចំនួន៣នាក់ជា​អ្នក​ម៉ាស្សា ហើយគាត់មិនបានចាប់អារម្ភថាជាលុយក្លែងក្លាយ នាងបានយកលុយខាងលើទៅដូរនៅហាង​ខារ៉ា​អូខេមួយកន្លែងជិតកើតហេតុ ក្រោយ​មក​ដោយគេប្រាប់ថាលុយខាងលើជាលុយក្លែងក្លាយ ហើយនាងយកលុយខាងលើអោយបុរស​នោះ​វិញ។​រួច​បុរសខាងលើបាននិយាយថា លុយរបស់គាត់ជាពិតម្តេចយកលុយសែនអោយគាត់​អញ្ចឹង​ហើយនាងបាននិយាយថា ទេលុយនឹងជាលុយគាត់ទេ។​ ខណៈ​នោះ​ភាគីខាងបុរសរករឿងនារីៗខាងលើហើយ​តេ​ហៅមិត្តភ្ត​២នាក់មកទៀត ពេល​នោះ​នារីខាងលើបានទាក់ទង​តេ​ហៅបងប្អូនមកដែ​រ។​ហើយកាជជែក​គ្នាមិនត្រូវគ្នា ហើយបាននាំគ្នាមកប៉ុស្តិ៍អោយសមត្ថកិច្ច​ជួយវិនិច្ឆៃ។​

ក្រោយពេលកើតហេតុបន្ទាប់ពីសមត្ថកិច្ចបានសួរនាំទៅភាគីទាំង២ម្នាក់ម្តងៗហើយ ខាងបុរសខាងលើសុំតែលុយអាប់អោយគាត់មកចំណែកនារីខាងលើបាននិយាយថាបានលុយពីណាអោយគាត់បើលុយគាត់ជាលុយសែន។​ បន្ទាប់មកភាគីទាំង២សុំរាប់សំរួលស្មើគ្នា ហើយបុរសចូលម៉ាស្សាខាងលើនៅតាំងខ្លួនថាជាលុយពិតដដែល៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here