ក្តិប​ចោលួចម៉ូតូកាត់ខ្សែខុស បណ្តើរចេញ​ត្រូវ​ប្រជាពលរដ្ឋឃើញរត់ទៅហៅម្ចាស់ផ្ទះឃាត់បានភ្លាមៗ

0
250

 

 

 

 

 

 

ភ្នំពេញ៖ ក្តិបចោរ​មុខសញ្ញាចាស់ចូលធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូដោយកាត់ខ្សែខុសហើយ បណ្តើរត្រូវបានប្រជាពលរដ្ឋឃើញរត់ទៅហៅម្ចាស់ផ្ទះហើយឃាត់បានភ្លាម​ៗ​។ហេតុ​ការណ៍​នេះ​បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​៣នឹង៣០នាទីទាប​ភ្លឺ​ ថ្ងៃទី​២៤ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅផ្ទះជួលភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យឈ្មោះ​ណេត ឡេ ភេទប្រុស​អាយុ១៤ឆ្នាំ​មុខរបររើសអេតចាយ ស្នាក់នៅភូមិថ្មគោល​សង្កាត់ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​ មានស្រុកកំណើតនៅខេត្តសៀមរាប។​ចំណែកឯ​ជនរងគ្រោះឈ្មោះ សូរិយ៉ា​ភេទប្រុស​អាយុ​១៩ឆ្នាំមុខរបរកម្ម​ករ​រោងចក្រស្នាក់នៅផ្ទះជួលភូមិពាំងក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌពោធិ៍សែនជ័យ​ មាន​ស្រុក​កំណើតនៅ ភូមិ ពន្លៃ​ឃុំព្រៃកន្ឌៀង ស្រុកពាមរ ​ខេត្ត​ព្រៃវែង​។​
ម៉ូតូដែលជនសង្ស័យលួច ម៉ាកMSXពណ៌ខៀវ ពាក់ស្លាក់លេខ ព្រៃវែង 1J,5649។​

តាមប្រភពពត៌មានពីជនរងគ្រោះ​បាននិយាយថា មុនពេលកើតនៅល្ងាច​ថ្ងៃ​ទី​២៣ខែ​ឆ្នាំ​ដដែល​ខ្លួន​បានជួប​ជុំ​មិត្តភ័ក្ដិ​ហើយផឹកសុី​។បន្ទាប់មកនៅវេលាម៉ោង១០​យប់​ទើប​វិល​ត្រឡប់​ទៅផ្ទះជួលវិញ។​លុះកំពុង​ដេកលង់លក់ត្រូវជនសង្ស័យ​ចូល​មក​ធ្វើ​សកម្មភាព​លួចម៉ូតូ​បាត់​ ខណៈ​នោះ​បាន​ប្រជាពលរដ្ឋ ដែលធ្លាប់ឃើញ​ខ្លួន​ជិះម៉ូតូខាងលើ​ថែមទាំង​ឃើញ ជនសង្ស័យបណ្តើរម៉ូតូបានក៏​រត់ទៅប្រាប់ម្ចាស់ផ្ទះនឹង​ខ្លួន​។​ស្រប​ពេល​នោះ​ខ្លួន​និង​ម្ចាស់ផ្ទះបានបើករថយន្តនឹងម៉ូតូដើររកជនសង្ស័យខាងលើ ហើយបានរកឃើញនៅតាបណ្តោយផ្លូូវជាតិលេខ៤ នៅមុខគ្រឹះស្ថាន ​មីក្រូ ហិរញ្ញវត្ថុ ប្រាសាក់​ស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។បន្ទាប់មកជនសង្ស័យខាងលើត្រូវបានជនរងគ្រោះនិង​ម្ចាស់ផ្ទះចាប់​ប្រគល់អោយនគរបាលរដ្ឋបាលចោមចៅ។ប៉ុន្តែ​ដោយទីតាំងកើតហេតុខាងលើទឹកដីរបស់សង្កាត់ត្រពាំងក្រសាំង​ទើប​នគរបាល​ប៉ុស្តិ៍​ចោមចៅបានប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​ត្រពាំងក្រសាំងវិញ ។​
បើតាមការសារភាពរបស់ជនសង្ស័យខាងលើបាននិយាយថា ពួកគាត់ចូលធ្វើសកម្មភាព មានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងផ្លើសពណ៌ក្រហម។​បន្ទាប់​ពី​ធ្វើសកម្មភាព រួចហើយពួកគាត់បានកាត់ខ្សែភ្លើងខុស​ដោយបើកមិនកើត​ពេល​នោះ​បក្ខពួក​ពីរ​នាក់ទៀតបានជិះម៉ូតូ​ទៅ​បាត់​ទុក​អោយ​ខ្លួន​ជា​អ្នក​បណ្តើរ​។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបាន​នគរបាល​ប៉ុសិ៍្ត​ត្រពាំងក្រសាំងកំពុង​សាកសួរ​ថែមទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here