ជន​សង្ស័យ​២នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​សហការ​ជាមួយ​នគរបាល​ត្រពាំង​ក្រសាំង​ចាប់​ឃាត់​ខ្លួន​

0
158

 

 

 

 

ភ្នំពេញ​៖​បន្ទាប់​ពី​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ខណៈ​ដែល​ធ្វើ​សកម្មភាព​លួចម៉ូតូ​កាល​ពី​យប់មិញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​តាមប្រម៉ាញ់យ៉ាងយកចិត្តទុកដាក់ទេីបចាប់បាន​ជន​សង្ស័យ​ម្នាក់​ទៀត​។ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៣:០០នាទីរសៀល​ថ្ងៃ​ទី​២៤ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ជម្ពូវ័ន​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
​ជន​សង្ស័យ​ទី​១)ឈ្មោះ សុខ វណ្ណះ ហៅ ណាក់មុខរបរ ជួញដូរគ្រឿងញាន ស្នាក់នៅ ម្តុំផ្សារ​ជម្ពូវ័ន្ត​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។ទី​២)ឈ្មោះ ណេត ឡេ អាយុ ១៤ឆ្នាំ មុខរបរជួញដូរគ្រឿងញាន ទីលំនៅបច្ចុបន្ន ស្នាក់នៅ ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។​ ទី៣)ឈ្មោះ ធូ អាយុ ១៥ឆ្នាំ មុខរបរ ដេីរលួចនៅភូមិ គោកបញ្ជាន់ សង្កាត់ ចោមចៅ ខណ្ឌ​ពោធ៍សែនជ័យ។ ក្នុងនោះសមត្ថកិច្ច ដកហូតបានគ្រឿងចំនួន៨កញ្ចប់តូចផងដែរ។បច្ចុប្បន្ននេះ​ជន​សង្ស័យ​ទាំង២នេះត្រូវបាន​នគរបាល​ប៉ុស្តិ៍​ត្រពាំងក្រសាំងយកទៅកសាង សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ចាត់ការតាមផ្លូវច្បាប់៕​វាសនា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here