បើកម៉ូតូលឿន​ពៀរ​អ្នក​កាន់កញ្ចក់ដើរឆ្លងផ្លូវដួលបោកនឹងបង្គោលភ្លើងស្លាប់ម្នាក់និង​រងរបួសធ្ងន់២នាក់

0
136

 

 

 

 

ភ្នំពេញ៖ យ៉ាងហោចណាស់ !​បុរសម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់​ដោយសារ​ជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូពៀរ​អ្នក​ដើរកាន់កញ្ចក់ឆ្លងផ្លូវ បណ្តាលអោយឌួលម៉ូតូបោកនឹងបង្គោលភ្លើងស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ហេតុ​ការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើល​កាលវេលាម៉ោង ៨នឹង១៥នាទី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​តាមបណ្តោយផ្លូវ វេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះខាងលើ​ជិះម៉ូតូម៉ាក ស៊ូយសូគីឡែក ពណ៌ទឹងប្រាក់ ពាក់ស្លាក​លេខភ្នំពេញ​1DG,9181បើកបរក្នុងទិសដៅពីកើតទៅលិច ជិះគ្នា៣នាក់ ស្លាប់១របួសធ្ងន់២នាក់។​

ជនរងគ្រោះទី១​-ស្លាប់ ឈ្មោះទៀង ចាន់ណារុន អាយុ១៧ឆ្នាំមុខរបរសិស្ស​ស្នាក់នៅ​បុរីសន្តិភាព២ សង្កាត់ពង់ទឹកខណ្ឌដង្កោ ។​មានភូមិកំណើត នៅភូមិព្រះស្រែក្រោម ឃុំវិហាលួង ក្រុងសួង ខេត្តត្បូងឃ្មំ នឹងជនរងគ្រោះរបួសធ្ងន់២នាក់ដោយមិនបានប្រាប់ឈ្មោះ។​

តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា​មុនពេលកើតហេតុគេឃើញបុរសម្នាក់កាន់កញ្ចក់ដើរឆ្លងផ្លូវ​ពីត្បូងទៅជើង។លុះដើរ​ជិតផុត​ស្រាប់តែឃើញជនរងគ្រោះបើកម៉ូតូយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ហើយបានបើកពារកញ្ចក់​បណ្តាលអោយឌួលហើយ​ ខ្ទាតទៅបោកនឹងបង្គោលភ្លើងពេញទំហឹង​ហើយបែកមួកសុវត្ថភាព និង​បែកថ្កាម​ ឈាមហូរតាមត្រជៀកស្លាប់នៅកន្លែងកើតហេតុតែម្តង។ចំណែកឯ​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ២នាក់ទៀត ឌួលបោកនឹងឃឿន​ទ្រូងផ្លូវ បណ្តាលអោយរងរបួសធ្ងន់។
តាម​ប្រភពដដែល​បានបន្តទៀតថា ខណៈ​ដែលឌួលភ្លាម​ៗភាគីដែលដើរឆ្លងផ្លូវខាងលើដោយរងរបួសស្រាលបានដើរគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុគេ​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​មក​ធ្វើ​ការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ក្រុង​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​។ដោយ​ឡែក​ជនរងគ្រោះ​ត្រូវ​កម្លាំង​នគរបាល​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ចំណែកឯ​សាក​សពជន​រងគ្រោះ​ត្រូវ​បានកម្លាំង​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here