សមត្ថកិច្ចមានចំណាត់ការលើក្រុមហ៊ុន (EBC) ឆបោកលុយប្រជាពលរដ្ឋខ្មែររាប់លានដុល្លារ

0
149

ភ្នំពេញៈ នៅ​ក្នុង​សន្និសីទសារព័ត៌មាន នា​​ព្រឹកថ្ងៃទី៣០ ឧសភា ២០១៧ នៅសាលប្រជុំអគារS នៃទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីមានជនឆបោកបាន​បោកលុយប្រជាពលរដ្ឋ​អស់រាប់សិបលានដុល្លារ ក្នុងនោះក៏មានមន្រ្តីរាជការមួយចំនួនក៏ចាញ់បោកដែរសមត្ថកិច្ចកម្ពុជា បានប្រកាសជា​ជំហរតាមបណ្ដាញសារព័ត៌មានថា​ ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ​មួយចំនួនបានកំណត់អត្តសញ្ញាណជនឆបោដ៏ធំ​នៅកម្ពុជា និងឆ្លងដែន​។

សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋ​រាប់សិប​​នាក់ មកពីបណ្ដាខេត្ត រាជធានី បានចាញ់បោក​ក្រុមហ៊ុន​ Empire Big Capital Limited (EBC) អស់ប្រាក់​រាប់លាន​ដុល្លារ។នេះ​ជាលើកទីមួយហើយ សម្រាប់កម្ពុជា​ ដែលចាញ់បោកលុយអ្នកឃោសនា ឬអ្នកផ្សព្វផ្សាយ ដាក់វិនិយោគទុន ឬចងការប្រាក់​រហូតបង់ខាតលុយអស់ជាង៦០លានដុល្លារ ។

ក្រុមហ៊ុន Empire Big Capital Limited ដែល​មាន​ល​លោក ស៊ា​ន តាន់ ជា​ប្រធាន​ប្រតិបត្តិការ របស់​ក្រុមហ៊ុន (EBC) ដែល​មាន​ទីតាំង នៅ​ក្រុង​ហុងកុង ក្រុមហ៊ុន​នេះ បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា ជាមួយ​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) ដែល​មាន​លោក ហួត សុវណ្ណ ជា​ប្រធាន និង​សមាគម​អ្នក​ប្រឹក្សា​យោបល់ វិនិយោគ​អ្នក​វិនិយោគ​។

ក្រុមហ៊ុន បាន​ធ្វើ​ប្រតិបត្តិការ ប្រមូល​ទុន​ពី​ប្រជាពលរដ្ឋ ជា​ច្រើន​ម៉ឺន​នាក់ តាម​បណ្តា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣ មក ដោយ​សន្យា​ថា នឹង​ផ្តល់​ផល​ចំណេញ ជា​ភាគលាភ ១០% ក្នុង​មួយ​ខែ ហើយ​រយៈពេល ១៨ ខែ ក្រោយ​ក្រុមហ៊ុន នឹង​សង​ប្រាក់​ដើម​ទាំងអស់ ត្រឡប់​មក​ឲ្យ​អ្នក​វិនិយោគ​វិញ​។ ក្រុមហ៊ុន បាន​ផ្សព្វផ្សាយ ជា​សាធារណៈ ដោយ​មាន​ធ្វើ​សិក្ខាសាលា និង​ចុះ​ផ្សាយ តាម​ព័ត៌មាន​នានា ស្តី​ពី​គម្រោង​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​ជឿ​ទុកចិត្ត​។

ដោយ​បាន​មើលឃើញ ផល​ចំណេញ​ខ្ពស់ ប្រជាពលរដ្ឋ ក៏​បាន​ខ្ចីប្រាក់​ពី​ធនាគារ និង​ចងការ​ប្រាក់ ឯកជន​ផង​ដែរ ដើម្បី​យក​មក​ដាក់ នៅ​ក្រុមហ៊ុន​នេះ តែ​បន្ទាប់​ពី​ក្រុមហ៊ុន បាន​បិទ​ការ​ធ្វើ​បណ្តាញ​ទីផ្សារ ដ៏​ដូច​ជា​ឈប់​ទ​ទួ​លួ​ទុន​វិនិយោគ ក្នុង​ខែមិថុនា ឆ្នាំ​២០១៥ ក​ន្ល​ងមក និង​លែង​ផ្តល់​ភាគលាភ ១០% ដល់​អ្នក​វិនិយោគ ក្នុង​ខែកក្កដា ឆ្នាំ​២០១៥​។ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន ផ្តល់​ប្រាក់​ដើម​ទាំងអស់ មក​ឲ្យ​អ្នក​វិនិយោគ​វិញ នៅឡើយ​ទេ ដូច្នេះហើយទើបដឹងថា ក្រុមហ៊ុនទាំងនេះឆបោកលុយប្រជាពលរដ្ឋខ្មែររាប់លាន​ដុល្លារឯណោះ​៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here