យុវជន៣នាក់សម្ងំជក់គ្រឿងញៀនក្នុងបន្ទប់សមត្ថកិច្ចតាមក្របួចបានរឹបអូសថ្នាំញៀន៥កញ្ចប់

0
152

ភ្នំពេញៈ យុវជន៣នាក់ខណៈកំពុងនាំគ្នាសម្ងំជក់គ្រឿងញៀនក្នុងបន្ទប់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និងឃាត់ខ្លួនបានចំនួន៣នាក់ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះ អ៊ុត វ៉ាន់ណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២ ឈ្មោះ ផាត សាវឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ ទី៣ ឈ្មោះ តី ហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ យ៉ាក់ជីង ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចំការអណ្ដូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន៥កញ្ចប់តូច សម្ភារៈមួយចំនួនទៀត ហើយថ្នាំញៀនជារបស់ឈ្មោះ ផាត សាវឿនរួច ជនសង្ស័យ ត្រូវបាននាំខ្លួនទៅផ្នែកជំនាញ អធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here