កុំ​ចេះ​តែ​ហ៊ាន​!​ ស្រវឹងស្រាបើករថយន្តបុករថយន្តមួយគ្រឿងទៀតហើយបើករត់ត្រូវប្រជាពលរដ្ឋវាយ២ដៃទុកកាប្រមាន

0
126

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ត​ទៅ​បុករថយន្តមួយគ្រឿងទៀត ហើយបើករត់ត្រូវបានម្ចាស់រថយន្តដេញតាមទាន់ត្រូវបានប្រជាពលរដ្ឋឃាត់​វាយ២ដៃ។ហេតុការណ៍​នេះ​បង្ក​អោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១០យប់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៧​ស្ថិតនៅ​តាមបណ្តោយផ្លូវ​វេងស្រេង ទល់មុខ​ក្លិបមិតណាយ ភូមិត្រពាំងថ្លឹង​សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​

រថយន្តបង្កខាងលើ​ម៉ាក ហាយឡេនឌ័រពណ៌ស្ករពាក់ស្លាកលេខ​2AM,9031 បើកបរដោយបុរសម្នាក់​ក្នុងស្ថានភាពស្រវឹង​បើកបរក្នុងទិសដៅពីកើតទៅលិច ។​ ចំណែកឯ​រថយន្តរងគ្រោះម៉ាក​ឡង់គ្រីស័រពណ៌ស្ករ​ពាក់ស្លាកលេខភ្នំពេញ 2AF,7199បើកបរក្នុងទិដៅពីកើតទៅលិចស្របគ្នា។​

តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះខាងលើបើកបរក្នុងទិសពីកើតទៅលិចដោយបើកតិចៗ។​លុះបើកមកដល់ចំណុចកើតហេតស្រាប់តែឃើញរថយន្តបង្កខាងលើ បានបើកបុកពីក្រោយពេញទំហឹង បណ្តាលអោយខូចផ្នែកខាងក្រោយ​ចំណែកឯរថយន្តបង្កវិញខូចខាតផ្នែកខាងស្តាំ។​ បន្ទាប់​មក​រថយន្តបង្កខាងលើ​មិន​បាន​ឈប់​ទេ​បន្ថែមល្បឿនបើករត់បានចំងាយជាង២០០ម៉ែត្រទើបរថយន្តរងគ្រោះខាងលើបើកដេញទាន់នៅមុខថ្លោងទ្វាសាលាបឋមសិក្សាវត្តគោគបញ្ជាន់ទើបរថយន្តបង្កឈប់ហើយត្រូវប្រជាពលរដ្ឋដែលជួយដេញបានខឹងហើយវាយ២ដៃទុកការប្រមាន។​
ប្រភពពត៌មានបានបន្តទៀតថា ខណៈ​ដែលត្រូវគេវាយ​អ្នក​បើករថយន្តបង្កខាងលើបានរកមុខ​អ្នក​វាយតែរកមិនឃើញថែម​ទាំង​និយាយ​ថា ឡានអញ​ទិញ​១មុឺន​៧ពាន់ដុល្លារ៍ពួកលោកឯងមានលុយទិញដែរឫ​អត់​?ធ្វើ​អោយ​ប្រជាពលរដ្ឋនៅកន្លែងកើតហេតុខឹងបុរសខាងលើយ៉ាងខ្លាំង។​

ក្រោយពេលកើតហេតុជំនាញចរាចរណ៌ខណ្ឌពោធិ៍សែនជ័យបានយករថយន្តនឹងតៃកុងយកទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យរក្សាទុករងចាំការដោះស្រាយ​នៅ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here