មេ​ជួញដូរ​គ្រឿងញៀន​២នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួល​ចាប់​ឃាត់​ខ្លួន​ ដក​ហូត​ថ្នាំ​ជា​ច្រើន​កញ្ចប់​

 

 

 

 

ខេត្តកណ្ដាល​៖​ ជនសង្ស័យប្រុសស្រី០២នាក់ ជាដៃគូស្នេហាសកម្មក្នុងការចែកចាយគ្រឿងញៀនត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួល​តាម​ដាន​ស្រាវជ្រាវ​ពួន​ស្ទាក់​ចាប់​ឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ធំ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីថ្ងៃទី៣១​ខែ​ឧសភា​ឆ្នាំ​២០១៧ វេលាម៉ោង២១:០០នាទី​យប់​នៅចំណុចផ្លូវលំ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន) ៖
១-ឈ្មោះ នូ រ៉ាដែន ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ទីលំនៅបច្ចុប្បន្នភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
២-ឈ្មោះសៅ ស្រីលក្ខ័ភេទស្រីអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរនារីបំរើការ​ខារ៉ា​អូខេ។បច្ចុប្បន្នស្នាក់នៅភូមិទួលគោកសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០៣កញ្ចប់ធំ និងទូរសព្ទ័ដៃ០១គ្រឿងម៉ាកណូគាអិនចុចពិល។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួល​ម្នាក់​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើកនិងបែកចានបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើទើបកម្លាំងស្រុកនិងប៉ុស្តិ៍ ចុះទៅបង្ក្រាបឃាត់ខ្លួនចំនួន០២នាក់ និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ​តែ​ម្ដង​ទៅ​ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ថ្នាំញៀនទាំងអស់នេះខ្លួនទិញមកពីមុខសញ្ញាមិនស្គាល់ម្នាក់នៅផ្ទះសំណាក់ព្រំប្រទល់ សង្កាត់កន្ទោកខណ្ឌ័ពោធិ៍សែនជ័យ ដើម្បីយកមកលក់បន្ត ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *