បុរស​ម្នាក់​ខឹង​សង្សារ​សុំ​លុយ​ឆ្លង​ទន្លេ​វាយ​តប់​បណ្ដាល​ឲ្យ​រង​របួស​ ខណៈ​ដែល​កម្លាំង​នគរបាល​ចុះ​ឃាត់​ ក្របួច​ក​អាវ​ថែម​ទៀត​

0
170

 

 

 
ភ្នំពេញ​៖​បុរស​ស្ត្រី​ពីរ​នាក់​ស្រលាញ់​​រួម​រស់​ជាមួយ​គ្នា​រហូត​ដល់​មាន​ផ្ទៃពោះ​៧ខែ​ តែ​ខាង​ប្រុស​រត់​ចោល​ ពេល​ស្ត្រី​រងគ្រោះ​ឃើញ​ជន​សង្ស័យ​សុំ​លុយ​ដើម្បី​ឆ្លង​ទន្លេ។​ ប៉ុន្តែ​ជន​នោះ​មិន​អោយ​ត្រូវ​ស្ត្រី​រងគ្រោះ​ជេ​ប្រមាថ​ធ្វើ​អោយ​ជន​សង្ស័យ​ទប់​ចិត្ត​មិន​បាន​វាយ​ពីរ​ទៅ​បី​ដៃ​ទាន់​ពីរ​ជើង​បណ្ដាល​ឲ្យ​រង​របួស​រលាត់​ដៃ​ជើង​ហើម​មុខ​។​ ស្រប​ពេល​កម្លាំង​នគរបាល​ចុះ​មក​អន្តរាគមន៍​ត្រូវ​ជន​សង្ស័យ​ក្របួច​ក​អាវ​ជ្រុះ​ឡេវ​អាវ​៣គ្រាប់​។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​២០:៤០នាទី​យប់​ថ្ងៃ​ទី​២ខែ​មិថុនា​ឆ្នាំ​២០១៧ស្ថិត​នៅ​បន្ទប់​ជួល​ ភូមិ​ក្រាំង​ដូន​ទៃ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
ស្ត្រី​​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ វិន​ស្រី​នាង​ អាយុ​២៨ឆ្នាំ​មុខ​របរនៅផ្ទះ​ស្នាក់នៅ​ភូមិ​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ចំណែកឯ​បុរស​ជា​ជនសង្ស័យ​ឈ្មោះ​ ឃួន​ វិឆ្ឆិការ​ អាយុ​៣០ឆ្នាំ​មុខ​របរ​លក់​ដូរ​ ស្នាក់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​និង​ជន​សង្ស័យ​ស្រលាញ់​គ្នា​យូរ​មក​ហើយ​ ថែម​ទាំង​មាន​កូន​ជា​មួយ​គ្នា​ទៀត​ផង​។​ក្រោយ​មក​ជន​សង្ស័យ​បាន​ចាកចេញ​ពី​នាង​ដោយ​ទុក​ឲ្យ​នូវ​ម្នាក់​ឯង​ ពេល​នោះ​ស្ត្រី​រងគ្រោះ​ឃើញ​ជន​សង្ស័យ​ក៏​ទៅ​សុំ​លុយ​ដើម្បី​ឆ្លង​ទន្លេ​ តែ​ជន​សង្ស័យ​មិន​ឲ្យ​​ធ្វើ​អោយ​ជន​រង​គ្រោះ​ជេ​ប្រមាថ​មើល​ងាយ​ រហូត​ដល់​ជន​សង្ស័យ​វាយ​តប់​ហើម​មុខ​រលាត់​ដៃ​ជើង​ទើប​អ្នក​ជិតខាង​ជួយ​ឃាត់​។​រួច​ជន​រង​គ្រោះ​រត់​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍ចោមចៅ​ជួយអន្តរាគមន៍​ ប៉ុន្តែ​ពេល​មក​ដល់​ស្រាប់​តែ​ជន​សង្ស័យ​ក្របួច​ក​អាវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ម្នាក់​ជ្រុះ​ឡេវ​អាវ​៣គ្រាប់​ក៏​ហៅ​កម្លាំង​បន្ថែម​ទៀត​ទើប​ចាប់​ឃាត់​ខ្លួន​បាន​។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​កំពុង​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here