បុរសម្នាក់បានស្លាប់នឹងម្នាក់ទៀតរងរបួសស្រាល ដោយសារថយន្តសាំយ៉ុងបុកពេញ​ទំហឹង​

0
146

 

 

 

ភ្នំពេញ៖ បុរស២នាក់ទើបនិងមកដើរលេងនៅកោះពេជ្រហើយជិះម៉ូតូគោលបំណងទៅផ្ទះនៅបែកចាន តែជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំយ៉ុងបុកនិងកិនពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​២២និង៤០នាទីយប់ថ្ងៃទី ០៤ ខែ​មិថុនា ឆ្នាំ​២០១៧បណ្តោយផ្លូវជាតិ៤ មុខវត្តកំបូល ស្ថិតនៅភូមិផ្សារកំបូល​សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។​
សាក​សពជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុត រតនាអាយុ មានស្រុកកំណើត ភូមិនៅភូមិពពាយ ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជិះម៉ូតូម៉ាក Zoomer.X ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1FP-9363 ជិះគ្នា២នាក់ ទិសដៅកើតទៅ​លិច​ ។

តាម​ប្រភព​ព័ត៌មាន​ពី​​អ្នក​ឃើញហេតុការណ៍ បានឲ្យ​ថាមុនពេលកើតហេតុគេឃើញរថយន្តបង្ករម៉ាកសាំយ៉ុងពណ៌លឿងមិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។​ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក Zoomer .Xពណ៍ក្រហមលាយសជិះស្របទិសគ្នាពីកើតទៅលិច ខណៈ​មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបុកពីក្រោយម៉ូតូរងគ្រោះពេញ​ទំហឹង​បណ្តាលអោយបុរសរងគ្រោះម្នាក់ដែលស្រាល ប៊ើងទៅចិញ្ចើមផ្លូវនិងជនរងគ្រោះសព ប៊ើងទៅលើថ្នល់ ហើយម៉ូតូនៅជាប់ក្រោមកាងរថយន្ត។ បន្ទាប់​មក​រថយន្តបានព្យាយាមបើករត់អូសម៉ូតូជាប់ រហូតរបូត ស្របគ្នានោះបុរសដែលស្លាប់បានព្យាយាមស្រវ៉ារត់គេច តែគួរអោយសោកស្តាយរថយន្តបង្កបានបុកបន្ថែមនិងកិនបណ្តាលអោយស្លាប់នៅនិងកន្លែងកើហេតុតែម្តង ក្រោយមកឭថារថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកអង្គស្នួលទាំងអ្នកបើកបរ។​

ក្រោយកើតហេតុ​នគរបាល​មូលដ្ធាន និងជំនាញចរាចណ៍ក្រុងវាស់វែងនិងធ្វើកំណត់ហេតុសាច់រឿងនាំរថយន្តបង្កពីស្រុកអង្គស្នួលនិងម៉ូតូយកទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យចរាចរណ៍ក្រុង នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here