លោក អ៊ិត សេដ្ឋា ទទួលមរណភាពបន្សល់ទុកវោហារស័ព្ទជាពិធីករដ៏ឆ្នើម

0
223

​ភ្នំពេញ៖ ​ទីបំផុតលោក​ អ៊ិត សេដ្ឋា ពិធីករដ៏ល្បីរបស់ស្ថានីយ៍ប៉ុស្តិ៍ស៊ីអិន អិន បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង ២​ រសៀល​ ​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧ ត្រូវ​នឹងថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ​- សង្កាត់​ នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត បន្ទាប់ពីលោកមាន​ជំងឺធ្ងន់យូរមកហើយ និងទើបមានអាការៈធ្ងន់មែនទែននារសៀលថ្ងៃទី៣ខែមិថុនា​ឆ្នាំ២០១៧ ខណៈលោកកំពុងដំណើរការកាន់កម្មវិធី “មន្តស្នេហ៍សំនៀង” ដោយទុកឲ្យអ្នកនាង មាស ម៉ូលីណា ដំណើរការកម្មវិធីតែម្នាក់ឯង។

​សព​លោកអ៊ិត សីថា ត្រូវបានក្រុមគ្រួសារ និងញាតិមិត្ត ដឹកយកទៅ​តម្កល់ធ្វើបុណ្យ​តាមប្រពៃណី​នៅ​វត្ត​ឧត្តរាវត្តី ​ខណ្ឌ​ឫស្សីកែវ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៥ និង​បូជា​នៅ​រសៀលថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧​ ម្សិលមិញនេះ។

ការទទួលមរណភាពរបស់លោក អ៊ិត ស៊ីថា បានធ្វើឲ្យប្រិយមិត្ត និងមិត្តសិល្បករយ៉ាង ច្រើនលើសលុប មានការសោកស្តាយ និងសង្វេគក្រៃលែង ដោយចាត់ទុកជាការបាត់បង់ពិធី​ករដ៏ឆ្នើមម្នាក់មិនងាយបណ្តុះបណ្តាលបាន និងបន្សល់ទុកស្នាដៃក្នុងការបញ្ចេញវោហារស័ព្ទ​ជាច្រើន ។

យ៉ាងណាមុន​ទទួល​មរណភាព នាពេលនោះ លោក អុិត សេដ្ឋា បាន​រៀបរាប់​ពី​អាការៈ​ជំងឺ​​របស់​លោកខណៈ​ទៅ​ចូល​រួម​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី​មួយ​ នៅ​ឯ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ហើយ​​មាន​អាការៈ​មិន​ស្រូវ​ខ្លួន ទើប​លោក​ត្រឡប់​មក​ព្យួរ​សេរ៉ូម​នៅ​គេហដ្ឋាន​វិញ​។

​តាម​ការ​រៀបរាប់​របស់​លោកបានបញ្ជាក់ថា ​លោក​​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ ​ចំពោះ​អាការៈ​ជំងឺ​នោះ​ បើ​ទោះ​បី​មាន​មិត្ត​ក្រុម​ការងារ​ខ្លះ​បាន​​ប្រាប់​លោក​ថា អាការៈ​ជំងឺ​លោក​ បណ្ដាល​មក​ពី​បែប​នេះ បែប​នោះ​ក៏ដោយ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here