ខំ​ព្យាយាម​ក្រោប​ពី​ព្រឹក​ជិះ​ម៉ូតូ​ទៅ​ធ្វើ​ការ​តែ​អកុសល​បុក​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម​

0
277

img_4546img_4545img_4543

ខេត្តស្វាយរៀង ៖ បុរសម្នាក់ខំព្យាយាមក្រោបពីព្រឹកប្រញាប់ជិះម៉ូតូទៅធ្វើការនៅភ្នំពេញស្រាប់តែអកុសលបុករថយន្ត ដែលចតលើផ្លូវស្លាប់យ៉ាងអាណោចអាធ័មបន្សល់ទុក្ខសោកស្ដាយដល់ក្រុមគ្រួសារ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៦ម៉ោង៥និង១៥នាទីទាបភ្លឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ១ក្នុងភូមិស្វាតសង្កាត់ចេកក្រុងស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ នាង ឡាវី អាយុ២៣ឆ្នាំ ភេទប្រុសមានស្រុកកំណើតភូមិទន្លៀងឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀងជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាកVi Vaពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM0986ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនក្នុងគោលបំណងទៅធ្វើការនៅភ្នំពេញ។លុះមកដល់ចំណុចកើតហេតុស្រាប់តែបុករថយន្តមួយគ្រឿងម៉ាកFUSOពណ៌សរពាក់ស្លាកលេខស្វាយរៀង3A0718

បើកបរដោយឈ្មោះវ៉ាន់ សុភីអាយុ៥៦ឆ្នាំភេទប្រុសមានស្រុកកំណើតនៅភូមិក្បាលថ្នល់ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង(គេចពីកន្លែកើតហេតុ)ខណៈដែលរថយន្តចតទុកចោលនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យបុកស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រុងស្វាយរៀងយកទៅរក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here